ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​

ប្រ៊ុយណេ ដារ៉ូសាឡាម ជា​ប្រទេស​សមាជិក​មួយ​នៃ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ។ ថ្វី​ត្បិត​តែ ប្រទេស​​​ក្បែរ​ខាង​ ម៉ាឡេស៊ី​មួយ​នេះ មាន​ផ្ទៃ​ដី ( ៥ ៧៦៥ គីឡូម៉ែត្រ) ​​តូច​ជាង​​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​​ជា​ច្រើន ប៉ុន្តែ​កន្លែង​ទេសចរណ៍​​​​​គឺ​មាន​ច្រើន​កន្លែង​ផង​​ដែរ។​​

 

១. ព្រះ​វិហារ Sultan Omar Ali Saifuddien

ជា​ព្រះវិហារ​​​អ៊ីស្លាម​ ​ស្ថិត​នៅ​​ទី​ក្រុង​ បង់ដាសេរីបេកាវ៉ាន់​ រាជធានី​​នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ។ នៅ​ទី​នោះ​ជា​កន្លែង​សក្ការ​របស់​ប្រជាជន​មូស្លីម​ និង​ជា​កន្លែង​ទាក់​ទាញ​​​ភ្ញៀវ​​ទេស​ចរ​ ទៅ​លេង​ជា​​ច្រើន​នាក់​ផង​ដែរ។ នា​ពេល​រាត្រី ព្រះ​វិហារ​បាន​លម្អ​​ដោយ​ភ្លើង​ស្រស់​ស្អាត។ ព្រះ​វិហារ​មាន​​​កំពូល​រាង​ក្រឡូម​ចំនួន​ ២៨ ដែល​តំណាង​ឲ្យ​​ស្ដេច​ស៊ុលតង់​​ប្រ៊ុយណេទី ២៨ គឺ​ព្រះ​ចៅ Sultan Omar Ali Saifuddien III ។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

២. ព្រះ​វិហារ James ‘Asr Hassanil Bolkiah

ជា​ព្រះ​វិហារ​សាសនា​អ៊ីស្លាម ​ធំ​ជាង​គេ​ ក្នុង​ប្រទេស​ប្រ៊ុយណេ និង​មាន​​កំពូល​រាង​ក្រឡូម​​​មាស​​ចំនួន​២៩។ ព្រះវិហារ​ត្រូវ​​បាន​សង់​ឡើង​ ដើម្បី​ជា​ការ​រំឭក ដល់​​ការ​គ្រង​រាជ្យ​របស់​ព្រះចៅ​ស៊ុលតង់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទៅ​លេង និង​ចង់​ដឹង​ពី​ទី​នោះ​។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៣. ព្រះ​រាជ​វាំង Regalia ​ ​​​​​​​​​

អ្នក​ទេស​ចរ​​អាច​ចូល​ទៅ​ទស្សនា​​ព្រះរាជវាំង​នៃ​ព្រះ​ចៅ​ស៊ុលតង់ បាន។ នៅ​ទី​នោះ គេ​អាច​ឃើញ រទេះ​ចម្បាំង​របស់​​ស្ដេច​ស៊ុលតង់ មកុដ រួម​ទាំង​រតនសម្បត្តិ​ជា​ច្រើន​ទៀត។ អ្នក​ទេសចរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ប្រើ​កាមេរ៉ា​ថត​រូប​បាន​តែ​​នៅ​ត្រឹម​ច្រក​ទ្វារ​ចូល​ប៉ុណ្ណោះ។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៤. ភូមិ​លើ​ទឹក Kampong Ayer ​​​

ជា​ភូមិ​​សម័យ​បុរេ​ប្រវត្តិ​សាស្ត្រ សពី​លើ​ទន្លេ Brunei ។ Kampong Ayer ត្រូវ​គេ​ឲ្យ​ឈ្មោះ​ជា​ភូមិ​លើ​ទឹក​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក។ អ្នក​ទេស​ចរ​ អាច​​ធ្វើ​ដំណើរ​តាម​​ការ​ជិះ​ទូក​ឈ្នួល ឬ​ដើរ​លេង​ក្នុង​ភូមិ ដោយ​ដើរ​តាម​​​ផ្លូវ​​ក្ដារ​លើ​ទឹក។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៥. សារមន្ទីរ​ប្រ៊ុយណេ​

សារមន្ទីរ​បង្ហាញ​ដល់​អ្នក​ទេសចរ នូវ​វត្ថុ​បុរាណ​ចាស់​ៗ រួម​ទាំង​វត្ថុ​មាន​តម្លៃ​រក​ឃើញ​ចេញ​ពី​បំណែក​កប៉ាល់​តាម​ឆ្នេរ​សមុទ្រ​​ ប្រ៊ុយណេ​។ នៅ​ជាប់​សារមន្ទីរ​នោះ មាន​​សាល​បច្ចេកវិទ្យា​ Malay ដែល​បង្ហាញ​ពី ការ​ធ្វើ​ទូក សម្ភារៈ​ប្រើ​ប្រាស់​​ពី​ដែក និង​មាស ក្នុង​សម័យ​បុព្វបុរស​ផង​ដែរ។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៦. ដំណាក់ Istana Nurul Iman

ជា​កន្លែង​គង់​នៅ របស់​រាជ​វង្ស​ស៊ុលតង់​ ទី​នោះ​បាន​សង់​ឡើង​លើ​ទី​ទួល​ក្បែរ​មាត់​​​ទន្លេ ខាង​ត្បូង​នៃ​ទី​ក្រុង បង់ដាសេរីបេកាវ៉ាន់។ អ្នក​ទេស​ចរ​ និង​សាធារណជន អាច​ទៅ​ទស្សនា​ទី​នោះ​បាន ក្នុង​កំឡុង​ពេល​នៃ​ពិធី​បុណ្យ Hari Raya ក្នុង​ប្រទេស​ប្រ៊ុយណេ​ ប៉ុណ្ណោះ។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៧. ឧទ្យាន​ជាតិ​ Ulu Temburong

ជា​ឧទ្យាន​ជាតិ​ទី​មួយ​ដំបូង​គេ​ របស់​ប្រទេស​ប្រ៊ុយណេ ដែល​ទទួល​ការ​អភិរក្ស​​ក្នុង​ឆ្នាំ​ ១៩៩១។ អ្នក​ទេសចរ​អាច​ ឡើង​តាម​ផ្លូវ​ដែក​​ទៅ​មើល​ទេសភាព​ព្រៃ​ឈើ លើ​ប៉ម​​​កម្ពស់​ ៦០​ម៉ែត្រ​បាន​។ ក្រៅ​ពី​នោះ គេ​​អាច​រីក​រាយ​កម្សាន្តនឹង​សកម្មភាព​​មួយ​ចំនួន​ទៀត​ដូច​ជា ទៅ​មុជ​ទឹក​ជ្រោះ​ ជិះ​ទូក មើល​សត្វ​ព្រៃ​ជា​ដើម។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៨. សណ្ឋាគារ​ The Empire និង ទី​លាន​វាយ​កូន​ហ្គោល​ ​​

ជា​កន្លែង​មួយ​ដែល​អ្នក​ទេសចរ​ធ្លាប់​ទៅ​លេង​ចាត់​ទុក​ថា ជា​កន្លែង​ស្រស់​ស្អាត​ទាក់​ទាញ​មួយ។ ចាប់​បើក​តាំង​ពី​ថ្ងៃ ទី​១៦ ខែ​តុលា ឆ្នាំ​២០០០ ក្រៅ​ពី​ការ​ស្នាក់​នៅ ភ្ញៀវ​ទេសចរ​ អាច​រីករាយ នឹង​កន្លែង ហែល​ទឹក​​ស្រស់​ស្អាត រោង​ភាព​យន្ត កន្លែង​លេង​កូន​ហ្គោល ជា​ដើម។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

៩. មជ្ឈមណ្ឌល​រុក​រក​​ប្រេង និង​ ឧស្ម័ន​

អ្នក​ទេស​ចរ​ មិន​ត្រឹម​តែ​បាន​ទស្សនា​កម្សាន្ត​​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ ពី​​​ដំណើរ​ការ​​ឧស្សាហកម្ម​​​​ប្រេង​ និង​ ហ្គាស​ ដែល​ជា​ផ្នែក​ទ្រទ្រង់​សេដ្ឋកិច្ច​​ប្រ៊ុយណេ ដ៏​សំខាន់​មួយ​ផង​ដែរ។

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​

១០. សំណង់​ Billionth Barrel

ជា​សំណង់​​​សង់​ឡើង​នា​ឆ្នាំ ១៩៩១ ដើម្បី​រំឭក​ពី ដំណើរ​ការ​ផលិត​ប្រេង​លើក​ទី ពាន់​លាន​ នៅ​ទី​តាំង​អណ្ដូង​ប្រេង Seria Oil Field។ អ្នក​ទេសចរ​​ជា​ដែល​​ទៅ​លេង​ទី​នោះ នឹង​បាន​ឃើញ និង​ស្វែង​យល់​ពី​សម្ភារៈ​ បូម​​ប្រេង​ផង​ដែរ៕

 

ក្រឡេក​មើល​តំបន់​​​ទេស​ចរណ៍​ទាក់ទាញ​សំខាន់​ៗ​​នៅ​ប្រ៊ុយណេ​
 

ចុចអាន៖ ១០​កន្លែង​ រួម​ចំណែក​ធ្វើ​ឲ្យ​ថៃ​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​នៅ​អាស៊ី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ jyppe ​