ចេង ខេង៖ អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ​គួរ​ឈប់​បារម្ភ​ពី​បញ្ហា​គាំង​នៃ​ទីផ្សារ​ខុន​ដូ​ទៀត​ទៅ


ចេង ខេង៖ អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ​គួរ​ឈប់​បារម្ភ​ពី​បញ្ហា​គាំង​នៃ​ទីផ្សារ​ខុន​ដូ​ទៀត​ទៅ

កន្លង​មក​តែង​មាន​ការ​ព្រួយ​បារម្ភ​ពី​អ្នក​សេដ្ឋកិច្ច​អំ​ពី​ការ​គាំង​នៃ​ទីផ្សារ​ខុន​ដូ​ថា​ចាប់​ផ្ដើម​ធ្លាក់​ចុះ ដែល​ជា​វិបត្តិ​ដល់​អ្នក​វិនិយោគ​មួយ​ចំនួន។ សម្រាប់​អ្នក​ជំនាញ​អចលនទ្រព្យ លោក ចេង ខេង យល់​ថា អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ​គួរ​ឈប់​បារម្ភ​ពី​បញ្ហា​នេះ​ទៀត​ទៅ ព្រោះ​បើ​មើល​ពី​ស្ថាន​ភាព​មិន​គួរ​ព្រួយ​បារម្ភ​ដល់​កម្រិត​នោះ​ឡើយ។​

 

 

ចេង ខេង៖ អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ​គួរ​ឈប់​បារម្ភ​ពី​បញ្ហា​គាំង​នៃ​ទីផ្សារ​ខុន​ដូ​ទៀត​ទៅ

 

 

លោក​ថា ភាព​បរាជ័យ​ឬ​ការ​លក់​យឺត​របស់​ខុន​ដូ​មួយ​ចំនួន​អាច​មក​ពី ម្ចាស់​គម្រោង​មាន បទពិសោធន៍​តិច​តួច ឃើញ​គេ​ធ្វើ​ខុន​ដូ​ចំណេញ​ក៏​ធ្វើ​តាម​គេ ឬ​សំណង់​នោះ​មិន​សូវ​មាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ឯក​ទេស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​ដល់​អតិថិជន។

 

​អគ្គនាយក​ក្រុម​ហ៊ុន CPL ខាង​លើ​បន្ត​ថា​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា​មិន​ស្មើ​១០% នឹង​ប្រទេស​គេ​នោះ​ទេ។ ដូច​ជា​សិង្ហបុរី​ជា​ដើម​គេ​មាន​ខុន​ដូ អគារ​ខ្ពស់​ៗ​​ប្រមាណ​១០​ម៉ឺន​អគារ ហើយ​ប្រជាពលរដ្ឋ​មាន​តែ​ជាង​៥​លាន​នាក់​ប៉ុណ្ណោះ ចំណែក​កម្ពុជា​មាន​ប្រជាជន​ជាង​១៥​លាន​នាក់ ម្ល៉ោះ​ហើយ​អគារ​ខ្ពស់​ៗ ឬ​ខុន​ដូ​មិន​ទាន់​ច្រើន​លើស​លុប​​នៅ​កម្ពុជា​នោះ​ទេ។ ​​

 

មាន​ក្រុម​ហ៊ុន​បរទេស​ជា​ច្រើន​មក​បណ្ដាក់​ទុន​រក​ស៊ី​លើ​វិស័យ​ខុន​ដូ​នេះ ដោយ​គេ​សម្លឹង​ថា សហគមន៍​អាស៊ាន​បាន​ចូល​មក​ដល់​ហើយ​ នោះ​កំណើន​ជន​បរទេស​ក៏​កាន់​តែ​ច្រើន។ ម្យ៉ាង​ទៀត​មួយ​ឆ្នាំ​ៗ​អ្នក​​រៀប​ការ​ថ្មី​ៗ​មិន​តិច​ជាង​២​ម៉ឺន​គ្រួសារ​នោះ​ទេ​ ប៉ុន្តែ​អគារ​ឬ​សំណង់​ខុន​ដូ​បាន​តែ​ប្រមាណ​៤០០០-៥០០០ Unit នោះ​តម្រូវ​ការ​កន្លែង​ស្នាក់​នៅ​ក៏​កាន់​តែ​ច្រើន​ ដូច្នេះ​ការ​ផ្គត់​ផ្គង់​វិស័យ​ខុន​ដូ​មិន​ទាន់​ឆ្អែត​ឡើយ។

 

ចេង ខេង៖ អ្នក​វិនិយោគ​លើ​វិស័យ​ខុន​ដូ​គួរ​ឈប់​បារម្ភ​ពី​បញ្ហា​គាំង​នៃ​ទីផ្សារ​ខុន​ដូ​ទៀត​ទៅ
ជាក់​ស្ដែង ថ្មី​ៗ​នេះ​សំណង់​ខុន​ដូ​លំដាប់​ Grade A ឈ្មោះ The Gate Wayពី​អ្នក​វិនិយោគ​សិង្ហបុរី​នៃ​ក្រុម​ហ៊ុន TACC មាន​៣៩​ជាន់ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ​គ្រាន់​តែ​បើក​ការ​ផ្សព្វ​ផ្សាយ​លក់​ភ្លាម មាន​អតិថិជន​មក​ជាវ​និង​កក់​ច្រើន​គួរ​កត់​សម្គាល់ ដោយ​សារ​ទី​តាំង​ល្អ​មាន​តំបន់​កម្សាន្ត និង​នៅ​ជុំ​វិញ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន។​

 

លោក​ចេង ខេង ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំនួញ​គួរ​គិត​អ្វី​ដែល​ល្អ​ៗ​ចំពោះ​មុខ បង្កើន​សេវា​លើ​សមត្ថភាព​លក់ និង​សំណង់​ត្រូវ​ចប់​តាម​ការ​គ្រោង​ទុក​ដូច​ម្ចាស់​គម្រោង​បាន​សន្យា​ដើម្បី​អតិថិជន​ជឿ​ជាក់ បើ​មាន​លទ្ធភាព​អាច​ធ្វើ​បាន​នោះ​នឹង​ទទួល​បាន​ជោគ​ជ័យ តែ​បើ​បារម្ភ​ច្រើន​គិត​ច្រើន​ហើយ​មិន​បាន​សម្រេច​ចិត្ត​ទាន់​ពេល​វេលា ​នោះ​ក៏​បាត់​បង់​ឱកាស​ដែរ៕

 

សូមអាន៖  ​​អ្នក​ជំនាញ​អចលនទ្រព្យ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជំនួញ​ខ្មែរ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​
អត្ថបទ៖ លឹម សុ​នា