ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

​​ប្ដី​ប្រពន្ធ​យាយ​តា​មួយ​គូ​រស់​នៅ​រដ្ឋ Michigan ​សហរដ្ឋអាមេរិក តែង​តែ​មាន​​ពិធី​បុណ្យ​ខួប​កំណើត​​ចៅៗ​​យ៉ាង​ច្រើន​នៅ​ឆ្នាំ​នេះ ​ហើយ​​​អ្នក​ទាំង​ពីរ​​​​​កំពុង​រង់​ចាំ​ស្វាគមន៍​ចៅ​ទី​១០១​ ក្នុង​ខែ​​ជាមួយ​គ្នា​នៃ​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​ ៦៨​ឆ្នាំ​ផង។

 

ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

​​​​​​

ការ​បង្ហើប​ឲ្យ​ដឹងពី​​​ចំនួន​ចៅ​ដ៏​ច្រើន​ខាង​លើ ​កើត​មាន​ដោយ​សារ​លោក​យាយ ​បាន​ជួប​មិត្តភ័ក្ដិ​​ចាស់​ៗ​​ ​ក៏​សួរ​សុខទុក្ខ​គ្នា ​ដោយ​មិត្តភ័ក្ដិ​លោក​យាយ​ដំណាល​មុន​ថា មកទល់​ពេល​នេះ ​ពួកគាត់​ខ្លះ​​មាន​ចៅ ៥ ឬ ៦នាក់​ហើយ ចំណែក​លោក​យាយ​ក៏​តប​វិញ​ខ្លួន​មាន​ចៅ​ ១០០នាក់​ដែរ​ហើយ។ ​ពួកគាត់​ក៏​បញ្ឈរ​ភ្នែក​មើល​​ទាំង​មិន​គួរ​ឲ្យ​ជឿ និង​គិត​ថា​លោកយាយ​កុហក ហើយ​រឿង​នេះ​បាន​លេចឮ​ដល់​សារព័ត៌មាន​តែ​ម្ដង។

 

លោក​យាយ​មាន​ឈ្មោះ Shirly Keena និង​លោក​តា Donald Keena មាន​កូន​ចំនួន ១១នាក់ ដោយ​កូន​ច្បង​អាយុ ៦៧ឆ្នាំ និង​កូនពៅ​អាយុ ៥៣ឆ្នាំ ។ ​ចំណែក​ចៅ​បង្កើត​​មាន​ ៣២នាក់ ចៅទួត​ ៥៧នាក់ និង​ចៅលួត ១១នាក់ សរុប​ទាំង​អស់​​ចំនួន ១០០នាក់។​

 

​កូនស្រី​​របស់​​យាយ​តា ​អាយុ​៦៤ឆ្នាំ  ឈ្មោះ Sally Keena ​និយាយ​ប្រាប់​ថា​ឪពុកម្ដាយ​របស់​គាត់​​​រៀប​ការ​នៅ​ថ្ងៃ​ទី ១៥ឧសភា​ឆ្នាំ ១៩៤៨ ​​​មាន​កូន​ ១១នាក់ ​ក្រោយ​រៀបការ​បាន ១៣ឆ្នាំ ​ដោយ​មិន​មាន​ភ្លោះ​ឡើយ​។ ​​

 

សព្វថ្ងៃ​ ​ចៅ​ៗ​ជាច្រើន​រស់​នៅ​​បែក​គ្នា​​ខ្លះ​នៅ​រដ្ឋ  Michigan, California, Colorado និង Texas ហើយ​លោកយាយ​គ្រោង​នឹង​ធ្វើ​ពិធី​​ជួប​ជុំ​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ៕

 

ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

 

ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

 

ជួប​គូស្នេហ៍​យាយ​តា​ ស្រឡាញ់​គ្នា​ដល់​មាន​ចៅ​​ ១០០នាក់

រូប​ថត​កាល​ឆ្នាំ ១៩៥០ និង​ ២០១៣

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC