ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​​​​​គេ​ឯង​ជ្រុល​ទៅ​បុក​​រថយន្ត​មួយ​គ្រឿ​ង​ពេញទំហឹង​​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​រហូត​សន្លប់ ​​កាលពី​វេលា​ម៉ោង​៩និង​​២០​នាទី​យប់​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ ​នៅ​លើ​ផ្លូវជាតិ​លេខ​១ ​ស្ថិតនៅ​ក្នុង​​ភូមិតា​ពៅ សង្កាត់បា​វិត ក្រុងបា​វិត ​​។

​តាម​សាក្សី​នៅកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​​ម៉ូតូ​ម៉ាក​ស៊ីទី ​ធុន​សេ​១០០ គ្មាន​ផ្លា​ក​លេខ ពណ៌​ព្រីង​ទុំ ១​គ្រឿង បើកបរ​ដោយ​ឈ្មោះ ​រស់ សំអឿ​ន ​អាយុ៣៣​ឆ្នាំ ​ជា​កម្មករ​សំណង់ រស់នៅ​ភូមិថ្មី ឃុំចំបក់ ស្រុកស្វាយ​ជ្រំ ​​​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​​ស្រាប់​តែ​​ទៅ​បុក​​រថយន្ត​ម៉ាក​​​កាមរី​បា​ឡែ​ន
ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​​លេខ​ភ្នំពេញ​២U-៣៩២៥ ​មួយ​​គ្រឿង បើកបរ​ដោយ​ឈ្មោះ លី ពិសិដ្ឋ ភេទ​ប្រុស អាយុ២៨​ឆ្នាំ ​ជា​កម្មករ ​ស្នាក់​នៅ​ផ្ទះ​លេខ​៤៦CX ​ផ្លូវ​លេខ​​៤៥៤ សង្កាត់ទួល​ទំពូង​២ ខ​ណ្ឌចំការមន រាជធានី​ភ្នំពេញ ​ទិស​ដៅ​​ពី​លិចទៅ​កើត បញ្រ្ចាស​ទិស​គ្នា​​ ​ពេញ​ទំហឹង​​បណ្ដាល​ឲ្យ​អ្នកបើក​​ម៉ូតូ​រង​របួស​ធ្ងន់​​​តែ​ម្តង ។

​ក្រោយ​​កើតហេតុ​ ​អ្នកបើកបរ​រថយន្ត​​​បាន​​រត់​គេចខ្លួន​​​បាត់​ស្រមោល ។​ រីឯអ្នក​រង​របួសធ្ងន់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។ ចំណែក​​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​​វាស់​វែង​រួច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាវិត ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​ទៅ​តាមផ្លូវ​ច្បាប់ ៕