យុវជន​ម្នាក់​តូចចិត្ត​ខ្លួន​ពិកា ណាមួយ​ប្រពន្ធ​ចុះចោល ចងក​សម្លាប់ខ្លួន​

កណ្តាល: យុវជន​ម្នាក់ តូចចិត្ត​និង​ខ្លួន​ឈឺ​ស្វិតជើង​ដើរ​មិនកើត ណាមួយ​ប្រពន្ធ ចុះចោល​ទៀតគិត​ខ្លី​បាន​ចងក​ធ្វើអត្តឃាត​និង​ក្រ​ម៉ា ចងភ្ជាប់​និង​ធ្នឹម​ផ្ទះ បញ្ចប់ជីវិត​។​

​ការប្រទះឃើញ​និង​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជិត​១០ ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ​២០១​នៅ​ចំណុច ឈ្មោះ ហ៊​ន សុភា ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ
ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​យុវជន​ដែល​បាន​ចងក​សម្លាប់ខ្លួន​មានឈ្មោះ រ៉ុ​ម ផល្លា  អាយុ​២៨ ឆ្នាំ ជនជាតិ ខ្មែរ (ពិការ​ជើង​)​។​ទីលំនៅ ភូមិ​អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​មកស្នាក់នៅ​ជាមួយ​បង ផ្ទះកើតហេតុ ។​

​កន្លងមក​ជនរងគ្រោះ​មាន​ប្រពន្ធ​រស់នៅ ភូមិ​អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ ស្រុក​ល្វាឯមខេត្តកណ្តាល​។​ក្រោយមក​ធ្លាក់ខ្លួន​ឈឺ​ស្វិតជើង​ដើរ​មិន​​កើត​ប្រពន្ធ បាន​ចាកចេញ​ចោល ជនរងគ្រោះ ក៏​មក​រស់នៅ​ជាមួយ​បង​បង្កើត​នៅ ភូមិ​កោះ​រះ​លើ ឃុំកោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល រយះពេល​ពីរ​ខែ​មកហើយ ជនរងគ្រោះ​ធ្លាប់បានព្យាយាម ចងករ​សម្លាប់​ប់​ខ្លួន​ចំនួន​ពីរលើក មកហើយ​តែ​មិនបាន​សម្រេចដោយ​បង​ជួយ​ទាន់ ។​

​លុះ​ថ្ងៃកើតហេតុ ខាងលើ វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​ចងកសម្លាប់ខ្លួន​ជាប់​និង​ធ្នឹម​ផ្ទះ​ខណៈពេលដែល​បង​របស់​ជន​​រងគ្រោះ​មិន​នៅ​ចេញទៅ​ន​សាទ​ត្រី​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ពេលដែល​បង​ជនរងគ្រោះ​ត្រឡប់មក​ដល់ផ្ទះវិញ​ឃើញ​ជនរងគ្រោះ​ចងករ​ជាប់​នឹង​​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង សមត្ថកិច្ច​និង គ្រូពេទ្យ និង ក្រុមគ្រួសារ​ជនរងគ្រោះបាន ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ធ្វើអត្តឃាត (ចងក សម្លាប់ខ្លួន​)​ពិត​ត​ប្រាកដ​មែន​។​ក្រោយពេល​ពិនិត្យ​រួច​បានប្រគល់​សាកសព​ឲ្យបង​បង្កើត​ជនរងគ្រោះ ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕​