ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​កែប្រែ ៥ មាត្រា​

ភ្នំពេញ: របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញថា គណៈកម្មការ​អន្តរក្រសួង បាន​ប្រជុំ ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន ក្នុង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដោយបាន​ពិនិត្យ​កែសម្រួល​មាត្រា ពាក់ព័ន្ធ​ដល់​ការលុបចោល​ប័ណ្ណបើកបរ​ប្រភេទ ក​១ ( ម៉ូតូ​កម្លាំង ១២៥ CC ចុះក្រោម ) និង​ការពាក់​ខ្សែក្រវ៉ាត់​សុ​វ​តិ្ថ​ភាព នៅ​កៅអី​រថយន្ត​ខាងក្រោយ ជាដើម​។​

​របាយការណ៍ បាន​បញ្ជាក់ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​កែប្រែ​ចំនួន ៥ មាត្រា ក្នុងនោះ រួមមាន​៖ មាត្រា ៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៩០ និង​មាត្រា ៤៨ ស្តីពី ការផ្ទេរកម្មសិទ្ធិ​យានយន្ត ផងដែរ​៕​