Celine Dion នឹង​ច្រៀង​បទ Because You Love Me ក្នុង​បុណ្យសព​ប្ដី​ (មានវីដេអូ)

Doliprane TVC

​លោក René Angélil ដែលជា​ស្វាមី​របស់​តារាចម្រៀង Celine Dion (​ម្ចាស់​បទ My Heart Will Go On ក្នុង​រឿង​កប៉ាល់ Titanic) បាន​ស្លាប់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​បាន​តស៊ូ​ជាមួយ​ជំងឺមហារីក​បំពង់ ក អស់​រយៈពេល ៣ ឆ្នាំ គឺ​មុន​ការ​លាចាក​លោក​ទៅ​នៃ​លោក Daniel ជា​បងប្រុស​របស់ Celine ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ ដោយសារតែ​ជំងឺមហារីក​ដូចគ្នា ។​ លោក Angélil ដែលជា​អ្នក​ត្រួត​ត្រាយផ្លូវ​សម្រាប់​ភរិយា​របស់លោក បាន​ស្លាប់​នៅក្នុង​អាយុ ៧៣ ឆ្នាំ ហើយ​លោក​នឹង​ត្រូវបាន​បញ្ចុះ​នៅ Notre-Dame Basilica ដែល​ស្ថិតនៅក្នុង​រដ្ឋ Montreal ប្រទេស កាណាដា និង​ជា​កន្លែង​ដែល​គាត់ និង​ភរិយា​លោក Celine Dion បាន​រៀបការ​ជាមួយគ្នា​កាលពី ២១ ឆ្នាំមុន ។​

​យោងតាម​គេហទំព័រ Hollywood Life បាន​អះអាងថា តារាចម្រៀង​ស្រី​វ័យ ៤៧ ឆ្នាំ Celine Dion រូប នេះ មាន​គំរោង​នឹង​ច្រៀង​នូវ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​នាង​ដែលមាន​ចំណងជើង​ថា Because You Loved Me ក្នុងអំឡុង​បុណ្យសព​ប្ដី​នាង​នៅ​ថ្ងៃ​សុក្រ​ខាងមុខ ។​

Celine Dion នឹង​ច្រៀង​បទ Because You Love Me ក្នុង​បុណ្យសព​ប្ដី​ (មានវីដេអូ)

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​លំដាប់​ពិភពលោក Celine Dion បាន​ច្រៀង​នូវ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា The First Time Ever I Saw Your Face ដើម្បី​ឧទ្ទិស និង​បង្ហាញ​ពី​ការ គោរព​ចំពោះ​ប្ដី​របស់គាត់ អំឡុង​នៃ​ការ​ស្នាក់នៅ និង​សម្ដែង​នៅ The Colosseum នា​សណ្ឋាគារ និង​កន្លែង​លេងល្បែង Caesars Palace Las Vegas ។​

​ប្ដី​ប្រពន្ធ​ទាំងពីរ​នេះ មាន​បុត្រ​ចំនួន ៣ នាក់ ក្នុងនោះ​កូនប្រុស​វ័យ ១៤ ឆ្នាំ មាន​ឈ្មោះថា René និង​កូនភ្លោះ​ពីរ​នាក់ មួយ​ឈ្មោះ Eddy និង​ម្នាក់ទៀត​ឈ្មោះ Nelson ។ លោក René Angélil ក៏បាន​ចិញ្ចឹម​កូន​ប្រពន្ធ​មុន​របស់លោក​ទាំងបី​នាក់​ផងដែរ ដែល​រួមមាន Anne-Marie, Patrick និង Jean-Pierre ។​

Celine Dion នឹង​ច្រៀង​បទ Because You Love Me ក្នុង​បុណ្យសព​ប្ដី​ (មានវីដេអូ)

​ជាមួយគ្នានេះដែរ នៅមុន​មួយថ្ងៃ​នៃ​ថ្ងៃ​បញ្ចុះសព លោក René Angélil នោះ នឹងមាន​ការបើក​ឲ្យ ចូលទៅ​គោរព​ចំពោះ​សព​លោក​ជា​សាធារណៈ ។ ក្រុមគ្រួសារ​របស់លោក​ទាំងមូល នឹងធ្វើ​ការ រៀប​ចំការ​រំលឹក​មួយ​ជា​សាធារណៈ សម្រាប់​អ្នក​ដែល​គាំទ្រ​ចំពោះ​លោក René Angélil ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ នាទី​ក្រុង Las Vegas នៅ Caesars Palace Colosseum។​

​លិខិត​មរណទុក្ខ​ជា​ផ្លូវការ ដែល​បាន​អាន​ដោយ​ក្រុមគ្រួសារ​របស់លោក បាន​ឲ្យ​ដឹងថា «​គាត់ (René Angélil) នឹងត្រូវ​បាន​ចងចាំ​ថា​ជា​សុភាពបុរស​ម្នាក់ ជា​បុរស​ដែលមាន​ចិត្តសប្បុរស ជា​បុរស​ដែល មាន​ចក្ខុវិស័យ​មិន​ធ្លាប់មាន​ពីមុនមក ជា​បុរស​ដែល​ធ្វើ​ឲ្យ​សិល្បៈ​មានការ​រីកចម្រើន​ឡើង​» ៕ ខេមរា​