ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

Doliprane TVC

​កន្លងទៅ​ថ្មីៗ​នេះ ពេជ្រ ថាវ​រ៉ា ដែលជា​អ្នក​សម្តែង​និង​ដើរ​ម៉ូត​បានធ្វើ​ឲ្យ​ទស្សនិកជន​និង​ អ្នក​ធ្លាប់ ស្គាល់​គាំទ្រ​នាង​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​បង្ហោះ​សារ​ និង ​រូបភាព​នាង​គេង​មិន​លក់​ហើយ​យំ​តែឯង​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​រៀបរាប់​ពី​ការ​ខូចចិត្ត​ឈឺចាប់​ក្នុង​បេះដូង​ដោយសារតែ​រឿង​ស្នេហា ។​ ​នៅក្នុង​សារ​ដែល​នាង​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​៖​បើ​យល់ថា​ខ្ញុំ​មិនមែនជា​អ្វីដែល​អ្នក ត្រូវការ​នោះទេ ខ្ញុំ​ក៏​សុំ​ដើរ​ចេញពី​ជីវិត​អ្នក​ត្រឹមនេះ​ចុះ  កុំ​បន្ត​បើ​យល់ថា​មាន​សម្ពាធ  ពេលដែល​អ្នក​អត់ លុយ អ្នកណា​អ្នក​អោយ​លុយ​យើង​ទៅ​រៀន ហើយ​ពេលដែល​អ្នកមាន​លុយ អ្នកដើរ​លេងស៊ី​ផឹក​ដួល​ម៉ូតូ អ្នកណា​ជា​អ្នក​មើលថែ​អ្នក  ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់ ដែល​គ្រប់យ៉ាង​ដែល​ខ្ញុំ​ធ្វើ​សំរាប់​អ្នក តែ​បែរជា មិនមាន​តំលៃ​សូម្បីតែ​បន្តិច អ្នក​យល់​ខ្លះ​អត់ថា ខ្ញុំ​ពិបាក​ប៉ុណ្ណា​ពេលយប់ឡើង មិនដែល​បាន​ដេក បាន ពួន​អី​ទេ ឈឺ​ជា​តើ​អ្នកមាន​សួរ​ខ្ញុំ​មួយ​ម៉ាត់​អត់  អ្នក​មិន​ដែលថា​មានចិត្ត​ចង់​ជូន​ខ្ញុំ​ទៅ​ពេទ្យ​ទេ ទៅណា​ក៏ អ្នក​មិន​ដែលមាន​ពេល​សំរាប់​ខ្ញុំ​ដែរ  សូម្បី​ថ្ងៃនេះ អ្នក​ថា​ប៉ា​នៅផ្ទះ អ្នកចេញ​ទៅណា​អត់​បានទេ ប៉ា​កំពុង ខឹង អត់​ពេល​និយាយ​មួយ​ខ្ញុំ​ទេ​តែ​ការពិត​អ្នក​ទៅ​ក្រៅ​មួយ​មិត្ត​ភ​ក្ត័​សោះ​អ្នក​កុហក​ខ្ញុំ​ទាំង​គ្មាន​ការ អៀន ខ្មាស​សូម្បីតែ​បន្តិច  អ្នកធ្វើ​ដាក់​ខ្ញុំ​សាហាវៗ​ខ្លាំងណាស់ ហើយក៏​សូម​អរគុណ​សំរាប់ ទង្វើ​គ្រប់យ៉ាង ដែល​អ្នកធ្វើ​ដាក់​ខ្ញុំ  ខ្ញុំ​និង​ចង់ចាំ​រាល់​អ្វីដែល​អ្នក​អោយ​ខ្ញុំ​ឈឺ​ជាទីបំផុត  អរគុណ ណាស់​មនុស្ស​ល្អ​របស់ ខ្ញុំ ខ្ញុំ​មិន​ខឹង​និង​អ្នក​ទេ សូមអោយ​បង​សំណាងល្អ​គ្រប់ពេលវេលា​កុំអោយ​ជួប​រឿង​ដែល​មិនល្អ​សំរាប់​បង អោយសោះ​។

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

​កន្លងទៅ​ពេជ្រ ថាវ​រ៉ា​ក៏​ធ្លាប់បាន​សរសេរ​សារ​បង្ហោះ​ពី​ការឈឺចាប់​ជាមួយ​រឿង​ស្នេហា​ដែរ ដោយ មាន​ខ្លឹមសារ​ថា​៖ «​ស្នេហា​មួយ​នេះ​បាន​ដើរ​ដល់ទី​បញ្ចប់​ហើយ​អនុស្សាវរីយ៍​រយៈពេល​២​ឆ្នាំនេះ​ទុកជា សុបិន​អាក្រក់​ទៅ​ចុះ​ខ្ញុំ​មិន​ចង់​ក្លាយជា​មនុស្ស​ស្រី​ម្នាក់​ដែល​ស្គាល់​តែ​ទឹកភ្នែក​បែបនេះ​ទេ​សុំ​យំ​លើក​នេះ​ជា​លើកចុងក្រោយ​សូម​ឲ្យ​អ្នកមាន​សំណាងល្អ​ជាមួយ​អ្នកថ្មី​ហើយ​មើលថែ​គេ​ឲ្យ​បានល្អ​ធ្វើ​ម៉េច​យើង មាន​វាសនា​ត្រឹម​ជា​សង្សារ​តែ​គ្មាន​វាសនា​ធ្វើជា​ប្តី ប្រពន្ធ​»​។​ ​ ​ ​ ​ ​ ​ ​

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

ប្រភពពី​អ្នក​ស្និទ្ធស្នាល​ជាមួយ​នាង​បាន​បង្ហើប​ថា ចំណង​ស្នេហ៍​របស់​កញ្ញា ពេជ្រ ថាវ​រ៉ា ដែល​ផ្ដើម​ត្រូវ​គ្នា​វិញ​មិនទាន់បាន​៤​ខែ​ផង​នោះ ឥឡូវ​បាន​ជួប​ភាព​ប្រេះឆា​ជាថ្មី​ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង គ្មាន​ភាព​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ ម្យ៉ាង​ឮថា​បុរស​វ័យក្មេង​ម្នាក់នេះ​សម្បូរ​ស្រី ហើយ​តែង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ក្រោយខ្នង​ជាមួយ​ស្រី​ផ្សេង​ក្បត់ចិត្ត​នាង ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្តខ្លាំង យំ​ស្ទើរ​រាល់ថ្ងៃ បាយ​មិន​នឹក ទឹក​មិន​ឃ្លាន រហូត​ឈឺ​ស្រក​គីឡូ​ស្គម​មើល​សឹង​មិន​ស្គាល់​។​ហេតុផល​ដោយសារ​បុរស​ជា​គូស្នេហ៍ មិនសូវ​យល់ចិត្ត ពិសេស​គឺ​លួច​ទាក់ទង​ជាមួយ​ស្រី​ផ្សេង​រហូត​ធ្វើ​ឲ្យ​នាង​ឆ្អែត​លែង​ចង់​គិត និង​ស្គាល់​ពី​រសជាតិ​ស្នេហា​មួយ​នេះ​ទៀត​។​ពេជ្រ ថាវ​រ៉ា បាន​ធ្លាក់ខ្លួន​ស្គម​ស្រក​អស់​ជិត​៣​គីឡូ ព្រោះ​ញ៉ាំ​បាយ​មិនសូវ​បាន និង​គេង​មិនសូវ​លក់​ស្ទើរ​រាល់ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ម៉ោង​៣ ឬ​៤​ទៀបភ្លឺ ទើប​គេង​លក់​ក៏មានដែរ​។​

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

ពេជ្រ ថាវ​រ៉ា បាន​ត្អូញត្អែរ ថា នាង​មិន​ចង់​រំឭក​ដល់​រឿង​ស្នេហា​នេះ​ទៀត​ទេ ព្រោះ​បើ​នឹកឃើញ​ពេលណា​កាន់តែ​បង្កើន​កម្ដៅ​ធ្វើ​ឲ្យ​នាង​ឈឺចាប់ និង​ឆ្អែត​ចិត្ត ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ នាង​ឈប់​គិត និង​ខ្វាយខ្វល់​វា​ទៀតហើយ ទុក​ឲ្យ ពេលវេលា​ជា​អ្នកកំណត់​អនាគត​ឲ្យ​ចុះ​។​ ​គេ​ចាំបាន​ថា​កន្លងទៅ​នាង​ធ្លាប់​ជួប​និង​រឿង​ស្នេហ៍​ប្រេះឆា​ជាមួយ​បុរស​ម្នាក់​ដែល​រស់នៅ​បរទេស​ដោយ​កាលនោះ​នាង​មានបំណង​ចេញទៅ​រស់នៅ​បរទេស​តែ​ដោយ​ដឹងថា​បុរស​ម្នាក់​នោះ​មាន​ចរិត ប្រចណ្ឌ​ច្រើនពេក​ទើប​នាង​សម្រេចចិត្ត​ដកខ្លួន​ចេញ​តែម្តង​៕ ដេវីត​

 

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​

ពេជ្រ ថាវ​រ៉ា​យំ​ព្រោះតែ​ ស្នេហា​មិន​សមបំណង​ ​