ជនបរទេសជាង ២០០នាក់ ស្លាប់បាត់បង់ជីវិត ក្នុងទឹកដីកម្ពុជា ក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ យ៉ាងហោចណាស់ មានជនបរទេសជាង ២០០នាក់ បានសម្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ ផ្សេងៗ នៅក្នុងទឹកដី នៃប្រទេសកម្ពុជា ដែលក្នុងនោះស្លាប់ដោយសារអំពើឃាតកម្មចំនួន ៦នាក់។

 យោងតាមរបាយការណ៍ សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ផ្សេងៗ បានកើតឡើង ចំពោះជនបរទេសមានចំនួន ២៧៨លើក មានជនរងគ្រោះ ២៩៥នាក់ ក្នុងនោះស្លាប់ចំនួន ២០៧នាក់ និងរបួស ២៧នាក់។

 ក្នុងនោះជនបរទេសស្លាប់ ដោយសារជំងឺមានចំនួន ១៥៣ករណី ស្លាប់១៥៣ (ស្រី ៥នាក់) មាន៣៥សញ្ជាតិ រួមមាន ជនជាតិអាម៉េរិក ២៣នាក់, ចិន ១៦នាក់, បារាំង ១៥នាក់, អូស្ត្រាលី ១២នាក់, អង់គ្លេស ១០នាក់, កូរ៉េខាងត្បូង ១០នាក់, រុស្ស៊ី ៧នាក់, អាល្លឺម៉ង់ ៧នាក់, វៀតណាម ៧នាក់, ម៉ាឡេស៊ី ៦នាក់, អ៊ីតាលី ៤នាក់, កាណាដា ៤នាក់, ស៊ុយអែត ២នាក់, ជប៉ុន ២នាក់, តៃវ៉ាន់ ២នាក់, ស្វីស ២នាក់, ហូឡង់ ២នាក់, ញូហ្សេឡែន ២នាក់, ប៉ូឡូញ ២នាក់, វាំងឡង់ ២នាក់, ហ្វីលីពីន ២នាក់ និងនេប៉ាល់ ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា ហ្គាតេម៉ាឡាន័កវេស បែលហ្សិក អ៊ុយបេគីស្ថាន ម៉ុងហ្គោលី អៀកឡង់ អាហ្សង់ទីន ថៃ ស្រីលង្កា អូទ្រីស ឥណ្ឌា ក្នុងមួយសញ្ជាត់ស្លាប់ម្នាក់។

 របាយការណ៍ បានបន្តថា ជនបរទេសស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងមានចំនួន ១១ករណី ស្លាប់ ១១នាក់ មាន ១០សញ្ជាតិ រួមមាន ជប៉ុន ២នាក់, អង់គ្លេស ១នាក់, ហ្វាំងឡង់ ១នាក់, សឹង្ហបុរី ១នាក់, កូរ៉េ ១នាក់, ចិន ១នាក់, កាណាដា ១នាក់, បារាំង ១នាក់, វៀតណាម ១នាក់ និងចរចៀ ១នាក់។

 ជនបរទេសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ចំនួន ៣៧ករណី មនុស្សស្លាប់ចំនួន ៣៧នាក់ មាន១៧សញ្ជាតិ រួមមាន វៀតណាម ៧នាក់, បារាំង ៥នាក់, ចិន ៥នាក់, កូរ៉េ ៤នាក់, អាម៉េរិក ២នាក់, អង់គ្លេស ២នាក់, រុស្ស៊ី ២នាក់ និងអូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត ស្វីស អាហ្វ្រិកខាងត្បូង ហូឡង់ ជប៉ុន បែលហ្សិក ហ្វីលីពីន តៃវ៉ាន់ ក្នុងមួយសញ្ជាតិម្នាក់ៗ។ ជបបរទរទេសស្លាប់ដោយសារអំពើឃាតកម្មមាន ៦ករណី ស្លាប់ ៦នាក់ មាន ៤សញ្ជាតិ រួមមាន ចិន ២នាក់, វៀតណាម ២នាក់ (ព្រះវិហារ និងកំពង់ឆ្នាំង), រុស្ស៊ី ១នាក់ ( ព្រះសីហនុ), និងថៃ ១នាក់ (កោះកុង)។ ជនបរទេសរងរបួសដោយសារគ្រោះថ្នាកចរាចរណ៍ និងគ្រោះ ថ្នាក់ផ្សេងៗ មានចំនួន ១០ករណី មនុស្ស២៧នាក់ រួមមាន វៀតណាម ១៦នាក់, ចិន ៥នាក់, ម៉ាឡេស៊ី ២នាក់, បារាំង ១នាក់, កាណាដា ១នាក់, អូស្ត្រាលី ១នាក់ និងអង់គ្លេស ១នាក់។ ជនបរទេសបាត់សម្ភារៈចំនួន ៦១ករណី មនុស្ស៦១នាក់ (ស្រី ២១នាក់) មានសញ្ជាតិដោយសារត្រូវចោរលួច ឆក់ និងជ្រុះបាត់ដោយ ខ្លួនឯង៕