មតិនិងទស្សនៈ៖ សាលាបឋមសិក្សាល្វេ មានសភាពទ្រុឌទ្រោម និងបិទទ្វា គ្មានអ្នករវល់ ខណៈមន្រ្តីការិយាល័យអប់រំស្រុក យកលុយដាក់ហោប៉ាវ

ព្រៃវែង៖ លោក ម៉មនី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានប្រសាសន៍ថា បើតាមនាយ ការិយាល័យ សាលានេះ បានបិទទ្វាជាយូរឆ្នាំមកហើយ ហើយការសម្រេច បិទទ្វាក្រៅអគារ ទ្រុឌទ្រោមនោះគឺ គ្រូៗបង្រៀនចូលនិវត្តន៍ច្រើន រើសគ្រូថ្មីដាក់មិនបាន និងម្យ៉ាងទៀតមាតាបិតា សិស្សក៍មិនចង់ ឲ្យកូនចូលរៀនសាលានេះដែរ ព្រោះសាលាកន្លងមក គ្រូបង្រៀនមិនសូវល្អ មិនសូវសំបូរសម្ភារៈ។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាជួយចុះត្រួតពិនិត្យមើលរាប់បញ្ហាអសកម្មទាំងនេះផង ដើម្បីឲ្យកូនបានរៀននៅក្បែរផ្ទះដោយមិនចាំបាច់ចំណាយពេលវេលាទៅរៀននៅសាលាឆ្ងាយ។

លោកបានបន្តថា សាលាបឋមសិក្សាល្វេ បិទទ្វាច្រើនឆ្នាំមកហើយ ដោយសារអគារសាលា ទ្រុឌទ្រោម សាលាបឋមសិក្សាល្វេ ស្ថិតនៅភូមិល្វេ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងបានបិទទ្វា ជាច្រើនឆ្នាំមកហើយ ដោយឃើញតែអគារ សាលាចាស់ទ្រុឌទ្រោម មិនមាននរណាជួសជុលប្រើប្រាស់នោះ សាលាបានទទួល រងនូវការខូចខាតអំឡុង ទឹកជំនន់ឆ្នាំ២០១១ កន្លងមក។ មូលហេតុទាំងនោះ ទើបបានជាពួកគាត់ បញ្ជួនកូនចៅទៅ សាលាបឋមសិក្សា ព្រែកសណ្តែកជំនួសវិញ។

លោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្តព្រៃវែង បានមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ថា លោកកំពុងតែធ្វើ សិក្ខាសាលាបញ្ហា ការអប់រំមូលដ្ឋាន ដើម្បីឲ្យការិយាល័យអប់រំ មួយៗដាក់សំណើរទៅក្រសួង ថាសាលាណាខ្លះខ្វះខាត និងជាគោលដៅអាទិភាព រួចបញ្ជួនសំណើរនោះមកក្រសួង តាមរយៈមន្ទីរសម្រេច ហើយសាលាបឋមសិក្សាល្វេ ក៍ស្ថិតក្នុងគម្រោង។

បើយោងតាមលោកគ្រូ អ្នកគ្រូមួយចំនួន សុំមិនបញ្ចេញឈ្មោះ លួចបង្ហើបថា ក្នុងពេលសាលានេះ ទទួលរងនូវទឹកជំនន់ឆ្នាំ២០១១ មិនខូចខាតប៉ុន្មានទេ អាចកែកុនជួសជុលឡើងវិញបាន ហើយការិយាល័យបាន សរសេរសំណើរសុំថវិកា ក្រសួងបានហើយ មិនយកមកធ្វើទេ ដោយមានហេតុផលថា សាលា របស់សម្តេចមិនមាន នរណាហ៊ានជួសជុលទេ បើជួសជុលលុះត្រាតែសម្តេច ជួសជុលទើបបាន។

ពួកគាត់បន្តថា ម្យ៉ាងទៀត ឆ្លៀតសាលាទ្រុឌទ្រោមហើយ គ្មានសិស្សរៀន នាយការិយាល័យក៍សម្រេចបិទទ្វា ហើយថវិកា សម្រាប់ទ្រទ្រង់សាលា ប្រាក់កំរៃ ប្រាក់ជួសជុលជាដើម ពួកគេយកទាំងអស់ ម្លោះហើយតាមរយៈ ប្រពន្ធ័ផ្សព្វផ្សាយរំពឹងថា រដ្ឋមន្ត្រីក្រសួងអប់រំលោកចុះមក ពិនិត្យសាលានេះឡើងវិញផង និងសួរអស់លោកៗ ការិយាល័យអប់រំស្រុកថា ក្រោយពីបិទទ្វាសាលា តើថវិកាជាតិរាល់ឆ្នាំរាប់ លានរៀលយកទៅណាអស់?៕