ក្រសួងរ៉ែ ទទួលចំណូលជាង ១៧លានដុល្លារ ពីអាជីវកម្ម ខ្សាច់បង់ជូនរដ្ឋ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលបានប្រកាសថា ខ្លួនទទួលចំណូលសរុប ពីអាជីវកម្មខ្សាច់អាណា ធិបតេយ្យជាង ១៧លានដុល្លារ បង់ចូលរដ្ឋ ក្នុងនោះក៏បានលុប បំបាត់ទាំងស្រុង ខ្សាច់ អាណាធិបតេយ្យ ក្នុងទន្លេមេគង្គ និងទន្លេបាសាក់។

បើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អ្នកនាំពាក្យក្រសួងរ៉ែ លោកឌិត ឌីណា នៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្រសួងបានបិទបញ្ចប់ សន្និបាតប្រចាំឆ្នាំរបស់ខ្លួន ហើយចំណុចដែលគួរឲ្យ កត់សម្គាល់គឺកំណែទម្រង់ របស់ក្រសួង ដែលផ្តល់លទ្ធផលជាក់ស្តែង នូវការបូមខ្សាច់ ជាចំណូលជូនរដ្ឋបានជាង ១៧លានដុល្លារ ។

លោកឌិត ឌីណា បានលើកឡើងទៀតថា “ការដាក់ឲ្យដេញថ្លៃឡូត៍ខ្សាច់ នៅរកាកោង ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តកណ្ដាល ដែលផ្តល់តម្លាភាព យុត្តិធម៌ និងលើកកំពស់ចំណូលជាតិ បានមួយកម្រិតធំ ការបង្កើតក្រុមអធិការកិច្ច៣ ដើម្បីតាមដាន និងចុះមើលសកម្មភាព អាជីវកម្មរ៉ែទូទាំងប្រទេស ដើម្បីធានាឲ្យបានថា ការធ្វើអាជីវកម្មរ៉ែ ប្រព្រឹត្តិទៅតាមច្បាប់ និងគោរពបរិស្ថាន”។

ឆ្លងតាមលទ្ធផល ដែលបានអនុវត្ត ក្នុងឆ្នាំ២០១៥នេះ ក្រសួងបានប្រកាសបានថា បានទទួលជោគជ័យជាច្រើន ។

លោកក៏បានស្នើឲ្យ ប្រជាពលរដ្ឋទាំងអស់ ជួយចូលរួមលើកទឹកចិត្ត ក៏ដូចជាការចូលរួម យោបល់ស្ថាបនា ឬជាការផ្តល់ព័ត៌មានពិត ចំៗ ដើម្បីក្រសួងបន្តកែលម្អរ ការគ្រប់គ្រងវិស័យរ៉ែ និងថាមពលជាតិបន្តទៀត៕

ក្រសួងរ៉ែ ទទួលចំណូលជាង ១៧លានដុល្លារ ពីអាជីវកម្ម ខ្សាច់បង់ជូនរដ្ឋ