តូចចិត្តធ្លាក់ខ្លួន ពិការចងក សម្លាប់ខ្លួន ស្លាប់បាត់

កណ្តាល៖ បុរសពិការជើងម្នាក់ បានព្យាយាមចងក សម្លាប់ខ្លួនម្តង មិនបានសម្រេច លុះពេលនៅផ្ទះម្នាក់ឯង លួចចងក សម្លាប់ខ្លួនបានសម្រេច ដោយយកខ្សែចងភ្ជាប់ ទៅនិងធ្នឹមផ្ទះ កាលពីវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិកោះរះលើ  ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុម ផល្លា ភេទ ប្រុស អាយុ 28 ឆ្នាំ ជនពិការជើង ស្នាក់នៅផ្ទះកើតហេតុមាន ស្រុកកំណើតនៅ ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានបន្ត បើយោងតាមក្រុមគ្រួសារ បាននិយាយថា ជនរងគ្រោះធ្លាប់មានប្រពន្ធរស់នៅ ភូមិអរិយក្សត្រ ក្រោយមកធ្លាក់ខ្លួនឈឺ ស្វិតជើងដើរមិនរួចក្រោយ មកប្រពន្ធក៏ទៅចោលជន រងគ្រោះបាត់ ចំណែកជនរងគ្រោះបានមករស់នៅជាមួយ បងបង្កើតកន្លែងកើតហេតុ ហើយកន្លងមកជនរងគ្រោះ ធ្លាប់បានព្យាយាម ចងករ សម្លាប់ខ្លួនចំនួន ២ លើក មកហើយតែមិនបាន សម្រេចដោយ បងជួយទាន់ លុះថ្ងៃកើតហេតុ ពេលបងប្រុសរបស់ ជនរងគ្រោះមិននៅចេញទៅ នេសាទត្រីទាំងពីរនាក់ប្តីប្រពន្ធ ជនរងគ្រោះក៏ចងក ជាប់នឹងធ្នឹមផ្ទះសម្លាប់ខ្លួន បានសម្រេច ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ កន្លែងកើតហេតុពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក សម្លាប់ខ្លួន ដោយខ្លួនឯង រួចប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

តូចចិត្តធ្លាក់ខ្លួន ពិការចងក សម្លាប់ខ្លួន ស្លាប់បាត់

តូចចិត្តធ្លាក់ខ្លួន ពិការចងក សម្លាប់ខ្លួន ស្លាប់បាត់