ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​​កោះសន្តិភាព​ចេញផ្សាយ​ថ្ងៃ​ទី​១៩ ​មក​រា ២០១៦ ស្តី​ពី​ទីតាំង​ល្បែងស៊ីសង​ធំ​មួយ​មាន​យូគី​, បៀរ​, អា​ប៉ោង​, ជល់​មាន់ ។​ល​។ នៅ​លើ​កូនភ្នំ​ប៉ក់​យ៉ៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​មក ត្រូវ​បាន​អាជ្ញាធរ​ខេត្តរតនគិរី​បិទ​ភ្លាម ​ដូច​បិទ​កុង​តាក់​​ភ្លើង ។

នៅ​ចន្លោះ​​​ពី​ថ្ងៃ​ទី​១៩ មក​រា មក​ដល់​ថ្ងៃ​ទី​២២ មក​រា ២០១៦ នេះ ពុំ​មាន​សកម្មភាព​លេង​ទៀត​ទេ ។ រថយន្ត​១២​កៅអី​មួយ​គ្រឿង​ពណ៌​.​ស សម្រាប់​ដឹក​ភ្ញៀវ​ឡើង​ចុះ​ភ្នំ​ល្បែង​នេះ ក៏​ចត​ស្ងៀម​ដែរ ។

ប្រភព​ក្រៅផ្លូវការ​ពី​មេការ​ម្នាក់​នៅ​ទីនោះ​និយាយ​ម្សិលមិញ​នេះ​ថា បិទ​មិនយូរ​ទេ គ្រាន់តែ​សម្រាក​សិន​ប៉ុណ្ណោះ នឹង​បើក​លេង​ឡើង​វិញ ចាប់ពី​ដើមខែ​កុម្ភៈ​នេះ​តទៅ ដើម្បី​ស្វាគមន៍​ភ្ញៀវ ដែល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​-​យួន​មក​ចាក់​លេង​កម្សាន្ត ។ មេការ​ដដែល​និយាយ​ថា បើក​លេង​ម្តងនេះ​ ធំ​ជាង​មុន ។ គេ​ឱ្យ​ឈប់​ប៉ុ​ណ្ណេះ​មិន​ស្តាយ​ទេ ចាំ​បើក​វិញ​ស្តារ​ដើម​តែ​ម្តង ។ ពួក​គេ​និយាយ​ថា បើក​លេង​ពេល​ណា​ក៏​បាន​ដែរ ព្រោះ​បាន​និយាយ​ជាមួយ​មេ​ៗ​ខេត្ត​រួច​អស់ហើយ ។

ដូច្នេះ សូម​ជូនដំណឹង​ដល់​អ្នក​ចាញ់​ពី​មុន​មក​ទាំងឡាយ កុំ​អាល​អស់សង្ឃឹម ស្រង់​ដើម​អី​... ជិត​បើក​វិញ​ហើយ សូម​អញ្ជើញ​មក​ទៀត អត់​មាន​អ្នក​ណា​ចាប់​ទេ យើង​អាច​លេង​ម៉ា​សេរី ។

ចាំ​មើល​ពេល​បើក​លេង​វិញ តើ​មាន​មេ​រដ្ឋអំណាច​ថ្នាក់​ណាខ្លះ «​កាត់​ខ្សែបូរ​» ជួយ​ទប់​ជើង​គ្រែ​ឱ្យ​លោក​សុខ គឹ​ម​សាន្ត?