ជប៉ុនគ្រោងដក ទណ្ឌកម្មពីអ៊ីរ៉ង់ ហើយបង្កើន មិត្តភាព ឲ្យខ្លាំងជាងមុន

តូក្យូ៖ យោងតាមការលើកឡើង ពីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យ ដឹងថា ជប៉ុនបានសម្រេចនឹងដក ទណ្ឌកម្មចេញពីអ៊ីរ៉ង់ ក្រោយពីមានការបញ្ជាក់ ពីភ្នាក់ងារនៃអង្គការសហប្រជាជាតិថា ក្រុងតេហេរ៉ង់បានអនុវត្តន៍តាម វិធានការនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានឯកភាពគ្នា កាលពីក្នុងខែកក្កដា ឆ្នាំ២០១៤ នោះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះដោយលើក ឡើងនូវសម្ដីរបស់លោក គីស៊ីដា បន្ដទៀតថា “ជប៉ុន ចង់បន្ដទំនាក់ទំនងប្រពៃណី យ៉ាងជិត ស្នីទជាមួយនឹងអ៊ីរ៉ង់ ក្រោយពីការដកទណ្ឌកម្មនេះ”។ ទណ្ឌកម្មរបស់ជប៉ុនលើអ៊ីរ៉ង់ កន្លងមក រួមមាន ការបញ្ឈប់វិនិយោគថ្មីនៅលើតំបន់ប្រេង និងហ្គាស ។

រដ្ឋមន្រ្តីការបរទេសរូបនេះបានបន្ដទៀតថា កិច្ចចរចារវាងជប៉ុន និងអ៊ីរ៉ង់ ស្ដីពីកិច្ចព្រមព្រៀង វិនិយោគ នឹងត្រូវបានសម្រេចឡើងក្នុងពេល “ឆាប់ៗ” ។ ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលដល់ការវិនិយោគ ដោយបណ្ដាក្រុមហ៊ុនជប៉ុន នៅក្នុង ប្រទេសអ៊ីរ៉ង់ នៅពេលដែលក្រុមហ៊ុនអាមេរិក និងអឺរ៉ុប កំពុងប្រជែនគ្នាជ្រៀតចូលទៅក្នុង សក្តានុពលពាណិជ្ជកម្មនៃទីផ្សាអ៊ីរ៉ង់៕

ជប៉ុនគ្រោងដក ទណ្ឌកម្មពីអ៊ីរ៉ង់ ហើយបង្កើន  មិត្តភាព ឲ្យខ្លាំងជាងមុន