សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ

​ក្រុងព្រះសីហនុ ៖ ​ឆ្នេរសមុទ្រ​ខ្មែរនៅ​ក្រុងព្រះសីហនុ បានចាត់ទុក​ជាឆ្នេរ​ល្អ​ស្រស់ ឬ​ឆ្នេរ​ស្អាត​លើពិភពលោក ឬ​ពិភព​លោកចាត់​ទុក​ជា​ឆ្នេរ​ស្រស់ស្អាត ពិបាករក​ដូច ។

ប៉ុុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់ទេ សម្រាប់​កម្ពុជា​យើង ។ បើពិភព​លោក​ចាត់ទុកជា​ឆ្នេរ​ស្អាតហើយ ហេតុម៉េចក៏ខាងយើង​មិនថែ​រក្សា​នូវកិត្តិយស​នេះ​ឱ្យ​វា​ស័ក្តិ​សម​នឹងការ​លើក​ស្ទួយ​ហ្នុងផង?

ឆ្នេរ​សមុទ្រ​​កណ្តាល​ក្រុង​ កន្លែងខ្លះ​ស្អាតមែនហើយ ប៉ុន្តែ​កន្លែងខ្លះទៀត ទៅជិត​អត់បានទេ ​ស្អុយ​អសោចិ៍ រកលេខ​ដាក់គ្មាន​ទេ... ម្ចាស់ថ្លៃ ។

បើយើង​ទៅអង្គុយ​ទទួលទានអាហារ​នៅ​​ភោជនីយដ្ឋាន​ «ឆ្នេរសមុទ្រ» ដែលស្ថិតនៅ​ប្របឆ្នេរ​សមុទ្រ​ចង់​គយគន់​ វារីសមុទ្រដ៏​ល្វឹង​ល្វើយ ឬ​ចង់​ដកដង្ហើម​យកខ្យល់​សមុទ្រដ៏ត្រកុំត្រកាល​ ជាមួយ​អាហារសមុទ្រ​ប្រាកដ​ជា​ទៅបឺតយក​ក្លិន​សំអុយ​តាមរយៈ​វាយោ​សមុទ្រ​​មិន​ខានឡើយ ។ តើខ្យល់​សមុទ្រ​នាំក្លិន​ស្អុយ​អាសោចិ៍​នោះមកពីណា?

មិនពិបាក​រកមើល​ប្រភព​ក្លិនស្អុយ​នោះទេ ​គ្រាន់តែ​ក្រឡេក​ភ្នែកបន្តិចលើឆ្នេរ​សមុទ្រ​​ឃើញភ្លាម...នោះ គឺ​ទឹកកាក​សំណល់​ដ៏​ខ្មៅ​ក្រឹប​​ហូរ​ចេញ​​ពី​លូដ៏ធំ​ ដែលគេ​បើក​បង្ហូរ​ចេញ​ពី​សណ្ឋាគារ​​ កាស៊ីណូ ឃ្វីនកូដ៏ទំនើប ហូរត្របាញ់​គ្នាធ្លាក់​ចូល​សមុទ្រ ។ មុខ​លូ​បង្ហូរ​ទឹកស្អុយ​ពណ៌​ខ្មៅ​ក្រឹប​នេះ មានទំហំ​មួយ​ម៉ែត្រ ។

ដូចគ្នាជាមួយ​អគារ​កាស៊ីណូ និងសណ្ឋាគារ​ឃ្វីនកូនេះដែរ សូម្បី​ភោជនីយដ្ឋាន​ឆ្នេររមាស ដែលមានទីតាំង​ជាប់គ្នា​ក៏ប្រឡង​ប្រណាំង​​បង្ហូរ​ទឹកសំអុយ​ចូល​សមុទ្រ​ជាមួយគ្នាដែរ ។ ការបង្ហូរ​កាកសំណល់នេះ ធ្វើឡើង​ចាប់ពីល្ងាច​ព្រលប់ៗពេញ​មួយយប់​ កុំ​ឱ្យ​គេមើលឃើញ ។ គេបង្ហូរ​តែពេលយប់ទេ ។

ចំណែក​ឆ្នេរ​សមុទ្រ​នៅចំណុចនោះ ដែលមានប្រវែងប្រមាណ​៣០០ម៉ែត្រ ​មានទឹកពណ៌​​ខ្មៅ ក្លិន​ស្អុយឆ្អាបបំផុត មិន​អាច​ឱ្យរលក​សមុទ្រប៉ះជើង​បានឡើយ ។

លោកអភិបាល​ក្រុងព្រះសីហនុ ឬក៏លោក​អភិបាល​ខេត្ត ប្រហែល​មិន​ដែលបាន​ទៅជួយហិតក្លិន​ទីនោះទេមើលទៅ ។ ប្រសិន​បើ​​មិន​ដែល​ទេ គួរ​អញ្ជើញ​ទៅជួយហិត​ក្លិន​ម្តង​មើល តើមានរស់ជាតិដូច​គេហាលត្រីប្រហុក​មែនឬអត់? យក​ល្អ អញ្ជើញ​ទៅ​មុជ​ទឹក​ឆ្នេរនោះ​សាកមើល​ មានរស់​ជាតិបែបណា?... ហេ! ហេ!

អ៊ីចឹងហើយ... ខំអួត​ឆ្នេរ​ស្រស់ស្អាត​នៅលើពិភព​លោក​កោកៗ... មិនចេះខ្មាស់ភ្នែក​អ្នក​ទេសចរ​សោះ ។ ស្តាយណាស់ ដែល​ម្ចាស់​ផ្ទះ​នៃឆ្នេរ​សមុទ្រ​របស់​យើង​មិន​ចេះ​ថែរក្សា មិន​ចេះ​បើកនេត្រា​មើលសោះ ។

តើទីតាំង​ទាំង២កន្លែង​ខាងលើនេះ ជា​របស់​មហាបុរសណាខ្លះ? សូមមេត្តា​ជួយប្រាប់​កោះសន្តិភាព​ផង ។

សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ
សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ
សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ
សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ
សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ
សូម​អញ្ជើញ​ ទៅ​ចូលរួម​ហិតក្លិន​ស្អុយ ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត