ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​តសហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ក៏​ដូច​ជា​លោកស្រី​មេ​ភូមិ​ប៉ោយ​ប៉ែ​ត សរុប​១៧​នាក់​ ​សហការ​គ្នា​ចុះ​ល្បាត​ត្រួតពិនិត្យ​​បទល្មើស​ផ្សេង​ៗ ចាប់ពី​វេលា​ម៉ោង១២​រំលង​អ​ធ្រា​ត្ររហូត​ដល់​ម៉ោង៣​​ទៀប​​ភ្លឺថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ រួម​មាន ​១.​ឈ្មោះ លឹ​ម​ ​ខួច អាយុ​២១​ឆ្នាំ ភេទ​ស្រី ​២.​ឈ្មោះ យ៉ុ​ម​ ​ម៉ៅ អាយុ​២២​ឆ្នាំ ភេទ​ប្រុស ​៣.​ឈ្មោះ ហូ​ ​ចន្ទី អាយុ​២៥​ឆ្នាំ ភេទ​ស្រី ​៤.​ឈ្មោះ ចាន់​ ​ហ៊ា​ង អាយុ​២៩​ឆ្នាំ ភេទ​ប្រុស និង​​​៥.​ឈ្មោះ ឈឿ​ន​ ​សុធា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស អ្នក​ទាំង​៥នាក់​ មាន​ទីលំនៅ​មិន​ពិត​​ប្រាកដ ​។ ចំណែក​វត្ថុ​តាង​ដកហូត​បាន មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅស​​ថ្លា​ក្រាមចំនួន​២​ថង់​តូច ។

លោក​វរ​​សេនីយ៍​ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុងបាន​ប្រាប់​កោះសន្តិភាព​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ ​ក្រោយ​ពី​សួរ​នាំ​រួច​រាល់ ​ត្រូវ​បាន​​​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ៕