ឆ្នាំ​២០១៥ ប្រទេស​អាស៊ាន​បូក​ចិន ជប៉ុន កូរ៉េ ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិប្រមាណ ២៥១ លាន​នាក់​កើនឡើង ៧%

ភ្នំពេញ: ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៦ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ ) លើក​ទី​១៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​ផ្តោត​សំខាន់ លើ​ចំណុច សំខាន់ៗ​មួយ។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី បានលើកឡើង​នូវ​ចំណុច​សំខាន់ រួមមាន ៖ ក្នុង​ឆ្នាំ​២០១៥ ប្រទេស​អាស៊ាន​បូក​បី (​អាស៊ាន​បូក​ចិន ជប៉ុន កូរ៉េ​) ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ ចំនួន​ប្រមាណ ២៥១ លាន​នាក់​កើនឡើង​ក្នុង​អត្រា ៧% ដែល​ក្នុងនោះ​ប្រមាណ ៦៧%​នៃ​ចំនួន​សរុប ជា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​បូក​ចិន ជប៉ុន កូរ៉េ​។​

​រីឯ​ទេសចរ​អាស៊ាន​ទៅ​ទស្សនា​ប្រទេស​បូក​បី (​ចិន ជប៉ុន កូ​រ៉​) (​ស្ថិតិ​បណ្តោះអាសន្ន​ក្នុង​ឆ្នាំ ២០១៥) ៖
-​ចិន​ទទួល​ទេសចរ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ជាង ៥,៩ លាន​នាក់​
-​ជប៉ុន​ទទួល​ទេសចរ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ជាង ១,៤ លាន​នាក់​
-​កូរ៉េ​ទទួល​ទេសចរ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ជាង ១,៤ លន​នាក់​។​

​ដោយឡែក ក្នុង​ឆ្នាំ ២០១៤ អាស៊ាន​ទទួល​ទេសចរ​មកពី​ប្រទេស​បូក​បី (​ចិន ជប៉ុន កូរ៉េ​) ៖
-​អាស៊ាន​ទទួល​ទេសចរ​ចិន មាន​ចំនួន​ជាង ១៣ លាន​នាក់​
-​អាស៊ាន​ទទួល​ទេសចរ​ជប៉ុន មាន​ចំនួន​ជាង ៤,៦ លាន​នាក់​
-​អាស៊ាន​ទទួល​ទេសចរ​កូរ៉េ​មាន​ចំនួន​ជាង ៥ លាន​នាក់​។​

​នា​រសៀល​ថ្ងៃទី​២២ ខែមករា នេះ​ក៏​នឹងមាន​ចុះហត្ថលេខា​លើ​​អនុស្សរណៈ​នៃ​សហប្រតិបត្តិការ​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​​លើ​វិស័យ​ទេសចរណ៍ រវាង​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ (​អាស៊ាន​បូក​បី​) (MoC on ASEAN PLUS Three Tourism Cooperation) សំដៅ (១) ជំរុញ និង​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរ​នៃ​អាស៊ាន​បូក​បី (២) ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​(៣) ពង្រឹង​ចំណង សហប្រតិបត្តិការ លើ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។​

​អនុស្សរណៈ​នៃ​សហប្រតិបត្តិការ​នេះ នឹងត្រូវ​បានដាក់​ឲ្យ​អនុវត្ត តាមរយៈ​គម្រោង​អនុវត្ត​រួម កម្មវិធី និង​សកម្ម​ការងារ​នានា​៕​