ជន​ល្មោភកាម ​ចាប់រំលោភ​កុមារី ពិកាវ័យ​ ១០ ​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​

Doliprane TVC

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក​បាន​ជួយ​អន្តរាគមន៍ នឹង​ឃាត់ខ្លួន ជន សង្ស័យ ម្នាក់ កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៦​នេះ ក្រោយពី​ធ្វើ​សកម្មភាព ចាប់រំលោភ សេព​ស​ន្ទ​វ​:​លើ​កុមារី​ពិកា​ម្នាក់​។​ជនកំហូច​រូបនោះ មានឈ្មោះ ឈិន វុទ្ធី អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្ត សៀមរាប ។​ឯ​កុមារី​រងគ្រោះ ឈ្មោះ ឡ ស ណ ភេទ ស្រី អាយុ ១០ ឆ្នាំ ។​

ជន​ល្មោភកាម ​ចាប់រំលោភ​កុមារី ពិកាវ័យ​ ១០ ​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​

​លោក​អធិការ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា នៅ​ព្រលប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០១៦ ជនសង្ស័យ បាន​ផឹកស្រា​ជាមួយ​ឪពុក​ជនរងគ្រោះ អស់​ស្រា​ចំនួន​៤​លីត្រ ឪពុក​ជនរងគ្រោះ​បាន​ចូលក្នុង​ផ្ទះ​ដេក​មុន លុះដល់​វេលា​ម៉ោង​២​យប់ ជនសង្ស័យ បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ ហើយ​ស្រាតខោ​របស់ខ្លួន​នៅ​ខាងក្រៅ​ពាក់​និង​ទ្រុងមាន់ រួច ចូល​តាម​បង្អួច ហើយ​ធ្វើ​សកម្មភាព រំលោភ​លើ​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ត្រូវ បាន​ឪពុក​ជនរងគ្រោះ ស្រែក​ឆោឡោ ឲ្យ​អ្នកជិតខាង​ជួយ នឹង​រាយការណ៍ មក​នគរ បាល​ជួយ​អន្តរាគមន៍ ។​

​ក្រោយពេល​ទទួលបាន​ព​ត៌មាន​នេះ​ភ្លាម កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក បាន​សហ​ការណ៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ទាន់ ពេលវេលា និង បញ្ជូន​បន្តទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ដើម្បី​យក​ជន សង្ស័យ បញ្ជូន ទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។​កុមារី​រងគ្រោះ​ជា​កុមារ​ពិការភាព​តាំងពី​អាយុ​៤​ឆ្នាំ​មកម្ល៉េះ ​ព្រម ទាំង​ជាម​នុស្ស «​គ​»​មិនអាច​និយាយបាន​ទៀតផង ៕ ​សុថា​ត់​

ជន​ល្មោភកាម ​ចាប់រំលោភ​កុមារី ពិកាវ័យ​ ១០ ​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​