​គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង ស្រប​ពេលចេញ​ទឹកអប់​ម៉ាក​ថ្មី​

Doliprane TVC

គង់ ច័ន្ទ​ស្រីមុំ ទើបតែ​ទទួលបាន តំណែង​ជា​តួឯក​ស្រី​នៅក្នុង​រឿង​ថ្មី​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ប៉ុ​ស្តិ័​លេខ ៥ ក្នុង​តំណែង​ជា​តួឯក​ស្រី មិនដឹងថា​ការសម្តែង​របស់​នាង​នៅក្នុង​រឿង​ថ្មី​នេះ​អាច​ទទួលបាន​ការចាប់​អារម្មណ៍ ពី​សំណាក់​ទស្សនិកជន​ឬ​យ៉ាងណា​នោះទេ ពីព្រោះ​នាង​ខកខាន​ក្នុងការ​សម្តែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ស្របពេល ដែល​ទទួល​ថត​រឿង​ថ្មី​នេះ គង់ ច័ន្ទ​ស្រីមុំ ក៏បាន​ចេញ​ទឹក​អស់​ម៉ាក​ថ្មី​របស់ខ្លួន​មួយ​បន្ថែមទៀត ធ្វើ​ឲ្យ​មានការ​សរសើរ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន ។

​គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង ស្រប​ពេលចេញ​ទឹកអប់​ម៉ាក​ថ្មី​

គង់ ច័ន្ទ​ស្រីមុំ បាន​បោះបង់​អាជីព​សម្តែង​ចោល​ជា​យូរ​មកហើយ ក្រោយពី​នាង​មមាញឹក​នៅក្នុង​ការរក​ស៊ី ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៦ នេះ នាង​ទើប​ទទួល​ថត​រឿង​ថ្មី​មួយ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដែល​ទើបតែ​ដំណើរ​ការថត​នាពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ គង់ ច័ន្ទ​ស្រីមុំ នៅតែ​សម្តែង​បានល្អ​ដូចដើម ទោះបីជា​នាង​បាន​ផ្អាក់​ពី​អាជីព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី នេះ​ជា​រឿង​ទី​ពីរ​ហើយ​សម្រាប់​រូបនាង ។

​គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង ស្រប​ពេលចេញ​ទឹកអប់​ម៉ាក​ថ្មី​

គង់ ច័ន្ទ​ស្រីមុំ សង្ឃឹមថា តាមរយៈ​ស្នាដៃ​ថ្មី​របស់​នាង កាន់តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​ឡើង​ខ្ពស់ ជាង​បណ្តា​ឆ្នាំមុនៗ ។ បើតាម​ប្រភពព័ត៌មាន​ពី​អ្នក​ស្គាល់គ្នា​ជាមួយ គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហើប​ប្រាប់ថា ការពិត គង់ ច័ន្ទ​ស្រីមុំ សម្តែង​នៅក្នុង​រឿងនេះ​មិនសូវ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ដូចជា​តារា​សម្តែង​វ័យក្មេង​មួយចំនួន​ឡើយ ។ ប៉ុន្តែ គង់ ច័ន្ទ​ស្រីមុំ រីករាយ ដែល​បាន​សម្តែង​នៅក្នុង​រឿងនេះ ពីព្រោះ​នាង​ចង់​លេចមុខ​លេច​មាត់​នៅក្នុង វិស័យ​សម្តែង សារជាថ្មី​ម្តងទៀត ។

​គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង ស្រប​ពេលចេញ​ទឹកអប់​ម៉ាក​ថ្មី​

មុនពេល​ដែល គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង​ថ្មី នាង​បានចេញ​ទឹកអប់​ម៉ាក​ថ្មី​របស់ខ្លួន​មួយ​ម៉ាក​បន្ថែមទៀត ដើម្បី​តម្រូវ​ទៅតាម​អតិថិជន ដែល​និយម​គាំទ្រ​លើ​ផលិតផល​ទឹកអប់ ដែលមាន​ស្លាក​យី​ហ៊ោ​ផ្ទាល់ខ្លួន របស់​នាង ។ ទោះបីជា គង់ ច័ន្ទ​ស្រីមុំ បាន​បាត់បង់​ប្រជាប្រិយភាព​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅតែ​ល្បីល្បាញ និង​មានការ​ចាប់អារម្មណ៍​ច្រើន ពីព្រោះ​នាង​គឺជា​តារា​ស្រី​មួយរូប ដែល​តែងតែ​បង្ហាញ​នូវ​ភាព​ហ៊ឺហារ​របស់ខ្លួន តាមរយៈ​ការបង្ហាញ​នូវ​សំភារៈ​ថ្លៃៗ​និង​ទំនើបៗ ជាក់ស្តែង ចុងក្រោយ​នេះ នាង​ទទួលបាន​កាដូ ពិសេសៗ​ជាច្រើន​ពី​គូស្នេហ៍​របស់​នាង ។

​គង់ ច័ន្ទ​ស្រីមុំ ចេញ​ថត​រឿង ស្រប​ពេលចេញ​ទឹកអប់​ម៉ាក​ថ្មី​

គង់ ច័ន្ទ​ស្រីមុំ បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ គឹម សីហា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ទោះបី​ជាមាន​បុរស អ្នកមាន​ទ្រព្យ​តាម​ជ្រែក​ស្នេហ៍​អ្នក​ទាំងពីរ​ក្តី ក៏​ពួកគេ​នៅតែ​ព្យាយាម​រក្សា​ចំណង​ស្នេហ៍​ឲ្យ​នៅ រឹងមាំ​បានល្អ​ដដែល ជាពិសេស​អ្នក​ទាំងពីរ​មាន​គម្រោង​នឹង​រៀបការ​និង​គ្នា​នៅក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ពេលវេលា​ច្បាស់លាស់​នៅ​ពុំទាន់​ប្រាកដ នៅឡើយ ៕ អា​លី​ណា