Torres មាន​ក្លិប​១​ ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​លោក


Torres មាន​ក្លិប​១​ ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​លោក

Fernando Torres ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Atletico Madrid ​មាន​ក្លិប​មួយ​ហ៊ាន​ដេញ​ថ្លៃ​ និង​ឲ្យ​ថ្លៃ​ឈ្នួល​រូប​គេ​ខ្ពស់​ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​ពិភពលោក។ ​នេះ​បើ​តាម​ភ្នាក់ងារ​លោក​ Jose Antonio Martin។

 

Torres មាន​ក្លិប​១​ ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​លោក

 

​ភ្នាក់ងារ​របស់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​​បង្ហើប​ឲ្យ​ដឹង​ថា អតីត​តារា​ឆ្នើម​ក្រុម​ហង្ស​ក្រហម​ Liverpool និង​តោ​ខៀវ​ Chelsea ​រូប​នេះ មាន​ក្លិប​ចំនួន​៨ កំពុង​ដាក់​សំណើ​ដេញ​ថ្លៃ រួម​មាន​ទាំង​ក្លិប​មក​ពី​ប្រទេស​ចិន​ផង​ដែរ ហើយ​ក្នុង​នោះ​មាន​ក្លិប​​មួយ ​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ Torres ខ្ពស់​បំផុត​លើ​លោក។

 

លោក​ Antonio Martin បាន​និយាយ​ថា៖ “គាត់​ (Torres) មាន​​សំណើ​ដេញ​ថ្លៃ​មួយ ដែល​រូប​គេ​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុត​លើ​លោក តែ​អ្នកគាំទ្រ ​Atletico Madrid​ មិន​ចង់​ឲ្យ​គាត់​ដឹង​ទេ ព្រោះ​ពួកគេ​ចង់​ឲ្យ​​គាត់​ត​កុងត្រា​ទៀត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នកចាត់ការ​ Diego Simeone ​និង​ Torres គួរ​តែ​អង្គុយ​ចុះ​ ហើយ​ជជែក​គ្នា​ឲ្យ​ច្បាស់”។

 

Torres មាន​ក្លិប​១​ ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់ជាង​កីឡាករ​ណាៗ​ទាំង​អស់​លើ​លោក

 

​Torres ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម​ចាស់​របស់​គេ​ Atletico Madrid ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី​ AC Milan រយៈពេល​១៨​ខែ ​ហើយ​កុងត្រា​នេះ​នឹង​ផុត​កំណត់ ក្រោយ​ចប់​រដូវ​កាល​នេះ៕

 

-ចុចអាន៖ Torres បង្ហើប​​ប្រាប់​ថា Gerrard ​ប្រាប់​ឲ្យ​​​​​ចេញ​ពី​​Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun | mirror