FFC បើក​​​​វគ្គបង្រៀន​​​​គ្រូ​​​អាជ្ញាកណ្ដាល​ថ្នាក់​ទាប​​​​​​​ដំបូង​ដល់​សិក្ខាកាម៣២​នាក់

FFC បើក​​​​វគ្គបង្រៀន​​​​គ្រូ​​​អាជ្ញាកណ្ដាល​ថ្នាក់​ទាប​​​​​​​ដំបូង​ដល់​សិក្ខាកាម៣២​នាក់

សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) កំពុង​បើក​វគ្គ​សិក្សា​គ្រូ​អាជ្ញាកណ្ដាល​​​ថ្នាក់​ទាប​ ដែល​មាន​សិក្ខាកាម​​មក​ពី​ ២៥​ខេត្ត​-ក្រុង​  ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន ៣២​នាក់​ នៅ​​មជ្ឈមណ្ឌល​​​សាលា​បាល់​ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ​​ ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៦។

 

FFC បើក​​​​វគ្គបង្រៀន​​​​គ្រូ​​​អាជ្ញាកណ្ដាល​ថ្នាក់​ទាប​​​​​​​ដំបូង​ដល់​សិក្ខាកាម៣២​នាក់សកម្ម​ភាព​ក្នុង​ពេល​បង្រៀន​​ដោយ​មន្រ្តី​របស់​ FFC

 

​លោក​​ ទុយ​ វិច្ឆិកា មន្ត្រី​​អភិវឌ្ឍ​​អាជ្ញាកណ្ដាល​​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ ​ធ្វើ​ឡើង​​ក្នុង​គោល​​បំណង​បង្កើន​​ចំនួន​អ្នក​មាន​ចំណេះដឹង​ផ្នែក​អាជ្ញាកណ្ដាល​ឲ្យ​បាន​គ្រប់​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​យក​ទៅ​បង្រៀន​តៗ​គ្នា​នៅ​ក្នុង​ខេត្ត​​របស់​ពួក​​គេ​រៀងៗ​ខ្លួន។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សហព័ន្ធ​ក៏​​មាន​បំណង​​​ចង់​ឲ្យ​សិក្ខាកាម​ ដែល​​បាន​បញ្ចប់​វគ្គ​សិក្សា​ខ្លី​នេះ​​ចូល​រួម​​ជួយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពាន​រង្វាន់​ Hun Sen Cup លីគ​កំពូល​កម្ពុជា និង​លីគ​លំដាប់​ទី​២ របស់​កម្ពុជា​​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ​។

 

​​មន្ត្រី​រូប​នេះ​បន្ត​ថា ​សិក្ខាកាម​ដែល​បាន​ចូល​រួម​សុទ្ធ​តែ​ធ្លាប់​មាន​បទពិសោធន៍ ​​ធ្វើ​ជា​មន្ត្រី​រៀប​ចំ​ការ​​ប្រកួត​បាល់​ទាត់​ ឬ​មន្ត្រី​ត្រួត​ពិនិត្យ​អាជ្ញាកណ្ដាល​ ​នៅ​តាម​បណ្ដាល​ខេត្ត​​- ក្រុង​ទូទាំង​ប្រទេស។ ​ទោះ​បី​​សហព័ន្ធ​ទើប​តែ​បង្កើត​បាន​​ជា​លើក​ទី១ ប៉ុន្តែ​នឹង​ប្រឹង​ប្រែង​​ធ្វើ​​រៀប​ចំ​ឲ្យ​បាន​ច្រើន​លើក​ និង​កាន់​តែ​មាន​កម្រិត​ខ្ពស់​បន្ថែម​ទៀត៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​
​រូប​ថត​៖ ឯម​ រ៉ន