រឿង “ខ្ញុំ​ថា​ខូច ខូច​មែន” សម្ពោធ​​ម្សិលមិញ

រឿង “ខ្ញុំ​ថា​ខូច ខូច​មែន” សម្ពោធ​​ម្សិលមិញ

ខ្សែភាពយន្ត​ខ្នាត​ធំ​មាន​ចំណង​ជើង​ថា “ខ្ញុំ​ថា​ខូច ខូច​មែន” ដែល​ជា​វណ្ណកម្ម​របស់​ផលិតកម្ម “​កងពេជ្រ” បាន​សម្ពោធ​ហើយ ​​កាល​ពី​រសៀល​ម្សិល​មិញ នៅ​​រោង​ភាពយន្ត​លុច្ស ។

រឿង “ខ្ញុំ​ថា​ខូច ខូច​មែន” សម្ពោធ​​ម្សិលមិញ

លោក ឈាន បូរី ចាងហ្វាង​ផលកម្ម​​បាន​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ មាន​លក្ខណៈ​​បែប​កំប្លែង ដោយ​នៅ​ក្នុង​នោះ​មាន​តារា​សម្ដែង​ជា​ច្រើន​បាន​ចូល​រួម​សម្ដែង មាន​ដូច​ជា  លោក ភីម៉ៃ លោក ប៉ែន ចំរ៉ុង កញ្ញា វ៉ាន់ វលក្ខណ៍ កញ្ញា យ៉ាដាវ​ លោក ហាក់ ធាមុន្នី រួម​​ជា​មួយ​តារា​ថ្មីៗ​ជា​ច្រើន​នាក់​ទៀត។

លោក​បន្ត​ថា រឿង​ “ខ្ញុំ​ថា​ខូច ខូច​មែន” ​បាន​ចំណាយ​ពេល​១ឆ្នាំ​មក​ហើយ  ហើយ​​លោក​គឺ​​ជា​អ្នក​និពន្ធ អ្នក​ដឹក ព្រម​ទាំង​កាត់ត ដោយ​ខ្លួន​​​ឯង​តែ​ម្ដង។ លោក​បាន​​បន្ត​ឲ្យ​ដឹង​ថា ខ្សែភាពយន្ត​មួយ​នេះ គឺ​ជា​វណ្ណកម្ម​ថ្មី​៥ ​​របស់​ផលិតកម្ម “កងពេជ្រ” បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ បាន​អាក់ខាន​ការ​ផលិត ជាង​​២០ឆ្នាំ​កន្លង​មក។

រឿង “ខ្ញុំ​ថា​ខូច ខូច​មែន” សម្ពោធ​​ម្សិលមិញលោក ឈាន បូរី ចាងហ្វាង​ផលិតកម្ម “កងពេជ្រ

មូល​ហេតុ​ដែល​នាំ​ឲ្យ លោក ឈាន បូរី  ងាក​មក​​ផលិត​ខ្សែភាពយន្ត​ឡើង​វិញ ក៏​ព្រោះ​តែ​​លោក​សម្លឹង​ឃើញ​ថា ទីផ្សារ​​ភាពយន្ត​ខ្មែរ​កំពុងតែ​​​​ងើប​ឡើង​វិញ ហើយ​ម្យ៉ាង​ទៀត​ចាងហ្វាង​ផលកម្ម​​​រូប​នេះ​​ចង់​បន្សល់​ទុក​​ស្នាដៃ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។ ផលិតកម្ម​ “កងពេជ្រ” បង្កើត​តាំង​ពី​ឆ្នាំ១៩៦០ មក ហើយ​យើង​ធ្លាប់​ថត​បាន៤រឿង​មក​ហើយ នេះ​ជា​រឿង​ទី៥  ខ្ញុំ​ចង់​ទុក​ស្នាដៃ​ខ្លះៗ​គ្រាន់​ជា​អនុស្សាវរីយ” លោក ឈាន បូរី ថ្លែង។

លោក​បន្ថែម​ថា ​ខ្សែភាពយន្ត​​មួយ​នេះចំណាយ​​អស់​ប្រហែល​ជាង​​៤ម៉ឺន​​ដុល្លារ ។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខ្សែភាពយន្ត​ររបស់​លោក នឹង​ទទួល​ការគាំទ្រច្រើន​ជាក់​ជា​មិន​ខាន បន្ទាប់​ពី​ចាក់​បញ្ចាំង​​គ្រប់​រោងភាពយន្ត​ទាំង​អស់​ក្នុង​រាជធានី​​ភ្នំពេញ។ ហើយ​​ប្រសិន​​បើ​ជោគជ័យ​តាម​ការ​គ្រោង​ទុក​មែន​នោះ ​ លោក គ្រោង​​ផលិត​១រឿង​ថែម​ទៀត៕

អត្ថបទ៖ ខុត សីហា