មាស សុខសោភា ចង់ទិញ​ខុន​ដូ​លំដាប់​ផ្កាយ​៥ នៅ​កោះ​ពេជ្រ?

មាស សុខសោភា ចង់ទិញ​ខុន​ដូ​លំដាប់​ផ្កាយ​៥ នៅ​កោះ​ពេជ្រ?

មាស សុខសោភា ​បាន​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ក្នុង​កម្មវិធី​ប្រកាស​លក់​ខុនដូ​​របស់​ក្រុមហ៊ុន​មួយ កាលពី​ម្សិលមិញ​នេះ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា តារា​ចម្រៀង​ល្បី​រូប​នេះ ​ចង់​ទិញ​ខុនដូ​ទំនើប​មួយ​នេះ​ទៀត​ផង​។

 

មាស សុខសោភា ចង់ទិញ​ខុន​ដូ​លំដាប់​ផ្កាយ​៥ នៅ​កោះ​ពេជ្រ?

 

ការ​ពិត​ទៅ មាស សុខសោភា ​បច្ចុប្បន្ន​មាន​ផ្ទះ​មួយ​នៅ​បុរី​ពិភព​ថ្មី​ស្នាក់​នៅ​ជាមួយ​គ្រួសារ​រួច​ហើយ​។ អ្វី​ដែល​គេ​ប្លែក​ក្នុង​ចិត្ត កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​នាង​បាន​បង្ហាញ​ខ្លួន​ទៅ​មើល​ប្លង់​ខុនដូ​មួយ​កន្លែង​មាន​ឈ្មោះ​ថា Casa by Meridian នៅ​កោះ​ពេជ្រ ដែល​គេ​ដឹង​ថា ជា​ខុន​ដួ​លំដាប់​ផ្កាយ​សម្រាប់​តារា​ល្បី​ៗ ក៏​ដូចជា​កូន​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម​រស់​នៅ។ តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​​​រូប​នេះ ហាក់​​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំងចំពោះ​លំនៅ​ដ្ឋាន​មួយ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា មាស សុខសោភា ​មិន​បាននិយាយ​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​បើ​តាម​សម្ដី​បុគ្គិល​ផ្នែក​លក់​មួយ​​រូប បាន​ឲ្យ​ដឹង​ថា​ម្ចាស់​បទ “១០០០ រាត្រី” ​ខាង​លើ ​គ្រាន់តែ​ចូលរួម​ជាភ្ញៀវ  VIP និង​​មើល​កន្លែងស្នាក់នៅលំដាប់​អ្នក​មាន​ទ្រព្យមួយនេះ​ប៉ុណ្ណោះ។ ត្រង់​ថា មាស សុខសោភា ទិញ​ ឬ​មិន​ទិញ​នោះ បុគ្គលិក​ដដែ​បញ្ជាក់​ថា មិន​បាន​ដឹង​នោះ​ទេ៕

 

អត្ថបទ៖ ទ្រី រ៉ាវី