ល្បឿនការងារ ប្រមូលផលស្រូវ រដូវវស្សា ប្រចាំសប្តាហ៍នេះ តិចជាងឆ្នាំមុន ២.៦១៥ ហិកតា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញផ្សាយ នូវរបាយការណ៍ប្រចាំសប្តាហ៍ ស្តីពីសភាពការណ៍ ល្បឿនការងារប្រមូលផល ដំណាំរដូវវស្សា ឆ្នាំ២០១៥ និងល្បឿនការងារបង្កបង្កើន ផលដំណាំស្រូវប្រាំងឆ្នាំ២០១៥-២០១៦។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញរបាយការណ៍ ដាក់ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបង្ហាញថា “ល្បឿនការងារប្រមូល ផលស្រូវរដូវវស្សា ឆ្នាំ២០១៥ លើផ្ទៃដីអនុវត្តសរុបបាន ២.៥៦១.៩៥៧ ហិកតាស្មើនឹង ៩៩,៨០ភាគរយ នៃផែនការ ២.៥៧៦.១៣៦ហិកតា តិចជាងឆ្នាំមុន២.៦១៥ ហិកតា ក្នុងនោះការងារប្រមូលផលស្រូវ រហូតមកដល់សប្តាហ៍នេះ សម្រេចបានលើផ្ទៃដី ចំនួន២.៥៣០.១១៨ហិកតា (សប្តាហ៍មុនចំនួន ២.៤៩១.១២៩ហិកតា លើសពីឆ្នាំមុន ១.២២១ហិកតា ដោយទទួលបានបរិមាណផល សរុបចំនួន ៧.០៥៣.៨៨៨តោន)។ទិន្នផលមធ្យម ២,៧៨៨តោន ក្នុង១ហិកតា សប្តាហ៍មុនចំនួន ២,៧៦៤ហិកតា លើសឆ្នាំមុន ១៦គីឡូក្រាមក្នុង ១ហិកតា”។

ចំណែកល្បឿនការងារ បង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ ២០១៥-២០១៦ មាន បានភ្ជួរាស់រៀបចំដី សម្រេចបានចំនួន ៥២៤.០៨៤ហិកតា លើសឆ្នាំមុន ៦.០៦៤ហិកតា ក្នុងនោះ ភ្ជួរាស់ដោយគោក្របី ចំនួន ១៧.០៩៣ហិកតា ស្មើនឹង ៣,២៦ភាគរយ និងដោយគ្រឿងយន្ត ចំនួន ៥០៦ហិកតា ស្មើនឹង ៩៦,៧៤ភាគរយ។ ក្នុងនោះសាបបានសរុបចំនួន ១.១៤១ហិកតា តិចជាងឆ្នាំមុនចំនួន ២.៨៥៨ហិកតា ស្ទូងនិងព្រោះ សម្រេចបាន ចំនួន៤៧៣.៣៦៥ហិកតា ស្មើនឹង ១១៣,៤៣ភាគរយ នៃផែនការ លើសឆ្នាំមុន១៩.៦៩២ហិកតា។

ល្បឿនការងារប្រមូល ផលស្រូវរដូវប្រាំង ឆ្នាំ២០១៥-២០១៦ ក្នុងសប្តាហ៍នេះ សម្រេចចំនួន ៣១.៤៨៤ហិកតា ស្មើនឹង៦,៦៥ភាគរយ នៃផ្ទៃដីអនុវត្តចំនួន ៤៧៣.៣៦៥ហិកតា ដោយទទលបានបរិមាណផល សរុបចំនួន ១៤៥.២៧២តោន ទិន្នផលគិតជាមធ្យមបាន ៤,៦១៤តោន ក្នុង១ហិកតា លើសឆ្នាំមុន ៤៨គីឡូក្រាម ក្នុងហិកតា៕

ល្បឿនការងារ ប្រមូលផលស្រូវ រដូវវស្សា ប្រចាំសប្តាហ៍នេះ តិចជាងឆ្នាំមុន ២.៦១៥ ហិកតា

ល្បឿនការងារ ប្រមូលផលស្រូវ រដូវវស្សា ប្រចាំសប្តាហ៍នេះ តិចជាងឆ្នាំមុន ២.៦១៥ ហិកតា