សាលា រាជធានីភ្នំពេញ កំពុងបន្តផែនការ តម្លើងស្លាកឈ្មោះផ្លូវ ៣០០០បន្ថែមទៀត

ភ្នំពេញ៖ នៅក្នុងហ្វេសប៊ុកផេក (Facebook Page) របស់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានមឲ្យដឹងថា អាជ្ញាធរកំពុងមមាញឹកក្នុងការដាក់ផែនការ តម្លើងស្លាកឈ្មោះផ្លូវ ក្នុងរាជធានីភ្នំពេញចំនួន ៣០០០ស្លាក។

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានតម្លើងស្លាក រួចរាល់បានចំនួន ៤៩០ស្លាក លើចំនួនសរុប ៣០០០ស្លាក ត្រូវជា ១៦% ដែលបានតម្លើងរួចលើផ្លូវចំនួន ១៥ខ្សែ។

វិថីដែលដាក់នោះរួមមាន៖១-មហាវិថីព្រះនរោត្តម, ២-តិរវិថីស៊ីសុវត្ថិ, ៣-មហាវិថីព្រះមុនីវង្ស, ៤-មហាវិថីម៉ៅសេទុង, ៥-មហាវិថីព្រះសីហនុ, ៦-មហាវិថីកម្ពុជាក្រោម, ៧-មហាវិថីសម្តេចសុធារស, ៨-វិថីសម្តេចប៉ែន នុត, ៩-វិថីព្រះត្រសក់ផ្អែម, ១០-វិថីឧកញ៉ា ទេព ផន, ១១-មហាវិថីប៉ូឡូញ, ១២-ផ្លូវលេខ ៥១៦, ១៣-ផ្លូវលេខ ៥៩២, ១៤-ផ្លូវលេខ ៥៩៨, ១៥-ផ្លូវលេខ ៣១៥ ៕

សាលា រាជធានីភ្នំពេញ កំពុងបន្តផែនការ តម្លើងស្លាកឈ្មោះផ្លូវ ៣០០០បន្ថែមទៀត