ឃាត់ខ្លួន ជនសង្ស័យម្នាក់ លួចម៉ូតូ មិនបានសម្រេច

ភ្នំពេញ៖ ឃាត់ខ្លួន ជនសង្ស័យលួចម៉ូតូ មិនបានសម្រេច ស្ថិតនៅចំណុចផ្ទះលេខ៩៧ ផ្លូវលំ ក្រុម១ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១និង០០នាទីយប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ គឹម រស្មី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ ចូលលួចម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AO.6398 មិនបានសម្រេច របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនឈាន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យវ៉េស្ទើន ស្នាក់នៅផ្ទះលេខ៩៧ ផ្លូវលំ ក្រុម១ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ចាក់សោ រួចហើយបានជូនមិត្តភកិ្តដើរចូលទៅក្នុងភូមិ ក្រោយមកក៏បានដើរត្រឡប់មកវិញ ស្រាប់តែឃើញជនសង្ស័យ កំពុងអូសម៉ូតូរបស់ខ្លួនចេញពីបន្ទប់ ហើយជនរងគ្រោះក៏បានរត់ទៅចាប់ និងស្រែកឆោឡោ ធ្វើឲ្យឮដល់កម្លាំងល្បាត ធ្វើការឃាត់ខ្លួនបានតែម្តង៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ លួចម៉ូតូ មិនបានសម្រេច