យុវជនម្នាក់ត្រូវកម្លាំង អ ហ ចាប់ខ្លួនពី បទចាប់រំលោភ ប្អូនស្រីជីដូនមួយ ក្រោយពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែក

បន្ទាយមានជ័យ៖ យវជនម្នាក់ត្រូវបានកម្លាំង អ ហ ស្នាក់ការសន្តិសុខ ៥៦៨ ចាប់ខ្លទនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ពីចាប់រំលោភ ប្អូនស្រីជីដូនមួយ នៅចំនុចមណ្ឌល៧ ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេផឹកស៊ីរួច។

ជនសង្ស័យមានឈ្មោះ ជនសង្សយ័ឈ្មោៈ សាន់ គឹមហេង ភេទប្រុសអាយុ២២ឆ្នាំ រស់នៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ ស៊ុន ស្រីនួនភេទស្រី អាយុ19ឆ្នាំ រស់នៅក្នុងផ្ទះ ជាមួយជនសង្សយ័ ហើយត្រូវជាបងប្អូនជីដូនមួយ។

លោក ជា ដា មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចយើងធ្វើឡើងក្រោយពីទទួលបាន ពាក្យបណ្តឹងពីនារីរងគ្រោះ ថាជនសង្ស័យបានចាប់រំលោភនាង កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ម៉ោង២៣ និង ៤០ នាទី នៅពេលពួកគេ បាននាំគ្នាផឹកស៊ី ជាលក្ខណៈគ្រួសានៅនឹងផ្ទះ  នៅពេលដែលនាងខ្ញុំ កំពុងស្រវឹង កំពុងដេកក៏ត្រូវជនសង្សយ័ចាប់ រំលោភបានសំរេច (ចំនួន០១លើក) បើទោះបីនាងប្រឹង រើបំរ៉ាស់យ៉ាងណាក៏ដោយ។ ក្រោយសួរនាំជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្តតាមនីតិច្បាប់៕

យុវជនម្នាក់ត្រូវកម្លាំង អ ហ ចាប់ខ្លួនពី បទចាប់រំលោភ ប្អូនស្រីជីដូនមួយ ក្រោយពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែក