ក្រុមហ៊ុន អ៊ែតវូត ចាប់ផ្តើមនាំចូល និងចែកចាយ ផ្តាច់មុខនូវ ស្រាបៀរឆាង

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បានចាប់ផ្តើមនាំចូល និងចែកចាយទូទាំងប្រទេសកម្ពុជា នូវស្រាបៀរឆាង (Chang Beer) ដែលជាស្រាបៀរកំពុង ល្បីល្បាញនៅក្នុងប្រទេសថៃ និងកំពុងជាម្ចាស់ឧបត្ថម្ភរបស់ ក្រុមបាល់ទាត់ដ៏ល្បីមួយ ក្នុងប្រទេសអង់គ្លេស គឺក្រុមបាល់ទាត់ Everton។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ តំណាងក្រុមហ៊ុនអ៊ែតវូត បានលើកឡើងថា ស្រាបៀរឆាង មានវត្តមាននៅក្នុងប្រទេស កម្ពុជាយូរហើយ ប៉ុន្តែ ការនាំចូលមកកម្ពុជា មិនមែនតាមរយៈក្រុមហ៊ុន អ៊ែតវូតទេ គឺចូលមកតាមច្រកព្រំដែនកម្ពុជា-ថៃ តូចៗ ដោយមិនមានក្រុមហ៊ុនណាមួយនាំចូល ត្រឹមត្រូវនោះទេ។

លោកបានបន្តថា ដូច្នេះចាប់ផ្តើមពីក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ នាំចូល និងចែកចាយនូវស្រាបៀរនេះទៅ សង្ឃឹមថា ស្រាបៀរឆាង នឹងមានការនិយមគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលពិសារស្រាបៀរ និង កាន់តែធ្វើឲ្យស្រាបៀរមួយនេះ កាន់តែល្បី ព្រោះថា វាបានល្បីរួចរាល់ហើយនៅក្នុងប្រទេសថៃ។

លោកស្រី លឹម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុនអ៊ែតវូត បានលើកឡើងថា «ពេលនេះយើងមានសេចក្តី រីករាយក្រៃលែងដែលបាននាំយក ស្រាបៀរឆាង ដែលល្បីល្បាញ របស់ប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ ស្រាបៀរឆាងនេះ ត្រូវបានរចនាសំបកដបរូបរាងថ្មីប្លែក ដោយប្តូរសំបកដបពីពណ៌ត្នោតទៅ ពណ៌បៃតងដែលធ្វើឲ្យអ្នក ទទួលទានកាន់តែមានអារម្មណ៍ អស្ចារ្យជាងមុនទ្វេដង» ។

សូមបញ្ជាក់ថា ស្រាបៀរឆាងបានចូលមកដល់ទឹកដីថៃ លើកដំបូងនៅឆ្នាំ១៩៩៥ ហើយរយៈពេលតែ៣ឆ្នាំ ក្រុមហ៊ុនបានដណ្តើម ទីផ្សាររបស់ថៃដល់ទៅជាង ៥០ភាគរយ។ ស្រាបៀរឆាង ជាប្រភេទស្រាបៀរដែលមានតុល្យភាព និងពេញលេញដោយបង្កប់នូវក្លិនប្លែក រសជាតិផ្អែមត្រជាក់ ស្រទន់ និងស្រស់ស្រាយ៕

ក្រុមហ៊ុន អ៊ែតវូត ចាប់ផ្តើមនាំចូល និងចែកចាយ ផ្តាច់មុខនូវ ស្រាបៀរឆាង

ក្រុមហ៊ុន អ៊ែតវូត ចាប់ផ្តើមនាំចូល និងចែកចាយ ផ្តាច់មុខនូវ ស្រាបៀរឆាង