ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika

ករណី​ទារក​​​​​នៅ​ប្រទេស​ប្រេស៊ីល​ រាប់​ពាន់​នាក់​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី កំពុង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត ខណៈ​​ពេល​ដែល​ អ្នក​ស្រាវជ្រាវ​​​ជា​ច្រើន​បាន​​ឲ្យ​ដឹង​ថា ​​មូល​ហេតុ​នៃ​បញ្ហា​​​នោះ​គឺ​​ទាក់​ទង​​ មេរោគ Zika។

ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
 
Microcephaly ជា​​ជំងឺ​​​ប្រែ​ប្រួល​​ប្រព័ន្ធ​ប្រសាទ​ម្យ៉ាង​ ដែល​បង្ក​ឲ្យ​ទារក​កើត​មក​​មាន​លលាដ៍​ក្បាល និង​ខួរ​ក្បាល​តូច​​ខុស​ពី​ធម្មតា។ អ្នក​ជំនាញ​ជឿ​ជាក់​​ថា​​វា​បាន​កើត​ឡើង ដោយ​សារ​ការ​ចម្លង​​វីរុស​ Zikaតាម​រយៈ​មូស​ខ្លា​ខាំ ជា​វីរុស​​​ដែល​គេ​​ឃើញ​​កើត​មាន​ដំបូង​​នៅ​​​​​ អាហ្វ្រិក​ ក្នុង​ឆ្នាំ​ ១៩៤៧ ។

អ្នក​ជំនាញ​បង្ហាញ​រោគ​សញ្ញា​ជា​រួម នៃ​ការ​ឆ្លង​មេរោគ Zika គឺ​ មាន​គ្រុន​ក្ដៅ អន្ទះអន្ទែង​ឈឺ​ចុក​ៗ​សន្លាក់​ឆ្អឹង និង ក្រហម​ភ្នែក។ ករណី​ជំងឺ​​ខាង​លើ​នោះ បាន​កើត​ឡើង​និង​​​ចាប់​រីក​រាល​ដាល​កាល​ពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ ធ្វើ​ឲ្យ​ក្រសួង​​សុខាភិបាល​ ប្រេស៊ីល ​ប្រកាស​ឲ្យ​ស្ត្រី​មាន​​ផ្ទៃ​ពោះ​ការពារ​ខ្លួន ដោយ​ប្រើ​ប្រាស់​ថ្នាំ​​បណ្ដេញ​​បង្ការ​កុំ​ឲ្យ​មូស​ខាំ។

រហូត​មក​ដល់​ពេល​នេះ អ្នក​ជំនាញ​ស្រាវជ្រាវ​​​ផ្នែក​សុខភាព​ មិន​ទាន់​រក​ឃើញ​ច្បាស់​ថា តើ​ជំងឺ​នោះ​​ដែល​គេ​ឃើញ​កើត​មាន​នៅ​អាហ្វ្រិក​នោះ​​បាន​​ឆ្លង​ចូល​ទៅ​​​កាន់​​ប្រទេស​​​ប្រេស៊ីល តាម​រយៈ​ណា​នោះ​ទេ៕

ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
ទារក​​នៅ​ប្រេស៊ីល​រាប់​ពាន់​នាក់ កើត​មក​មាន​ក្បាល​តូច​​ខុស​ពី​ធម្មតា ដោយ​សារ​ វីរុស​​ Zika
 
ចុចអាន៖ ប្រទេស​ El Salvador ស្នើឲ្យ​​​ស្ត្រីកុំទាន់​​មាន​ផ្ទៃ​ពោះ​រហូត​​ឆ្នាំ​២០១៨ ​ព្រោះ​ខ្លាចវីរុស​សាហាវ

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​
​​