ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ភ្នាក់ងារ​សន្តិសុខ​អេ​ហ្ស៊ី​ប​រាយការណ៍​ថា មនុស្ស​៦​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ មក​រា ក្នុង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​គែរ ជិត​ផ្លូវថ្នល់​មួយ​មក​កាន់​តំបន់​ពីរ៉ាមីត GIZEH ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​អេ​ហ្ស៊ី​ប ។

គ្រាប់បែក​ផ្ទុះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​១៣​នាក់​ទៀត​រង​របួស​ផង​ដែរ ។ វា​ផ្ទុះ​ពេល​កងកម្លាំង​ប៉ូលិស​លើក​ទៅ​ដល់​មុខ​អគារ​មួយ​មាន​សេចក្តីរាយការណ៍​ពី​ជនសង្ស័យ​នៅ​ក្នុង​នោះ ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​ថ្លែង​ថា ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ជា​ស្នាដៃ​របស់​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​រៀបចំ​ការ​វាយលុក​មួយ​ប្រឆាំង​អគារ​នោះ ។

ពួក​ជី​ហា​ដ​បាន​បង្កើន​ការ​វាយប្រហារ​នៅ​អេ​ហ្ស៊ី​ប​ចាប់តាំងពី​កងទ័ព​ផ្តួលរំលំ​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម​លោក​ម៉ូ​ូ​ហា​ម៉េ​ដ ម័​រ​ស៊ី កាលពី​ខែកក្កដា ឆ្នាំ​២០១៣​មក ៕