ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តស្វាយរៀង​ ៖​ ​អ្នកបើកបរ​វ័យក្មេង​​ម្នាក់​បើក​​​រថយន្ត​​ថយ​ក្រោយ​​​បុក​ម៉ូតូ​ដួល​ផ្ទុប​ទៅ​នឹងរ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​​​ម៉ូតូ​ខូច​ខាត​យ៉ាង​ដំណំ​​ ​រីឯ​រថយន្ត​បែក​ស្តុប​​​ កាល​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ មក​រា ​២០១៦​ នៅ​ខាងជើង​ផ្សារ​វាល​យន្ត ស្ថិតនៅ​ក្នុង​​ភូមិ​ស្វាយ​រៀង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ។​

រថយន្ត​បង្ក​ម៉ាក​L200 Sporter ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-5369 ​។ ​រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ ធុន​សេ​១២៥​ ព​ណ៌​ខ្មៅ ​ស៊េររី​២០១៥​ អត់​ស្លាក​លេខ​។ ​​

ក្រោយ​​កើតហេតុ​ ​​ដោយ​សារ​​ហេតុការណ៍​ខាង​លើ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​គ្រោះ​ថ្នាក់នោះ​ ភាគី​​ទាំង​ពីរ​បាន​​​ចរចា​​គ្នា ដោយ​​ខាង​ភាគី​រថយន្ត​បង្ក​ព្រម​​សង​ការ​ខូច​ខាត​ទៅ​ខាង​ភាគី​ម៉ូតូ​ចំនួន​​៧០​ដុល្លារ​ ​ដើម្បី​បញ្ចប់​រឿង​​នៅ​កន្លែង​កើតហេតុ ៕