ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

លោក FARHAN HAQ អ្នកនាំពាក្យ​រង​របស់​អគ្គលេខាធិការ អ​.​ស​.​ប ថ្លែង​កាលពី​ថ្ងៃ​ទី​២១ មក​រា ថា សមាជិក​បុគ្គលិក អ​.​ស​.​ប យ៉ាងតិច​៥១​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៥ ពេល​បំពេញបេសកកម្ម​ពិសេស​កង​ទាហាន​មួក​ខៀវ និង​បុគ្គលិក​ស៊ី​វិល​ធ្វើការ​ឱ្យ​អង្គការ​នេះ ។

យោង​តាម​សហជីព​បុគ្គលិក អ​.​ស​.​ប ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនេះ មាន​ទាហាន​មួក​ខៀវ​២៧​នាក់ ក្នុង​នោះ​មាន​នាយ​ប៉ូលិស​២​នាក់ និង​បុគ្គលិក​ស៊ី​វិល​២៤​នាក់ ពិសេស​បណ្តា​សហគ្រិន​ដែល​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នានា ។ ការ​វាយប្រហារ​បង្ហូរឈាម​មួយ​ចំនួន​បាន​ប្រើ​គ្រឿងផ្ទុះ​កែ​ច្នៃ គ្រាប់​រ៉ុក្កែត គ្រាប់កាំភ្លើង​ធំ និង គ្រាប់​មីន​បង្កប់ ។ សមាជិក​បុគ្គលិក អ​.​ស​.​ប មួយ​ចំនួន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​អត្តឃាត ការ​ធ្វើឃាត និង​ការ​ពួនស្ទាក់​វាយប្រហារ ។

យោង​តាម អ​.​ស​.​ប ថា ឆ្នាំ​២០១៥ បុគ្គលិក អ​.​ស​.​ប ភាគច្រើន​ស្លាប់​នៅ​ប្រទេស​ម៉ា​លី ដែល​មាន​យ៉ាងតិច​២៥​នាក់ ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ ការ​ផ្ទុះ​គ្រាប់បែក​កែ​ច្នៃ ឬ​រថយន្ត​ពួក​គេ​ជិះ​ត្រូវ​គ្រាប់​មីន ។

ស្ថិតិ​នានា​បង្ហាញ​ថា រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ សមាជិក​បុគ្គលិក អ​.​ស​.​ប យ៉ាងតិច​២០៧​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​នានា ។ បុគ្គលិក អ​.​ស​.​ប យ៉ាងតិច​៦១​នាក់ ស្លាប់​ក្នុង​ឆ្នាំ​២០១៤ និង​យ៉ាងតិច​៥៨​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៣ ៕