ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ ក្រោយ​ពី​សម្រេច​បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​ផលិត​ស្រា​នៅ​ទូ​ទាំង​ខេត្ត បន្ទាប់​ពី​រក​ឃើញ​ថា មាន​មនុស្ស​យ៉ាងតិច​ជាង​២០​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​គ្រោះ​ដោយសារ​ទទួល​រង​ពី​ការ​ពុល​របស់​ស្រា​.​សមាន​រយៈពេល​ជាង​១​មួយ​ខែ​រួច​មកនេះ ។

អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​ទីតាំង​ផលិត​បន្ត​អាជីវកម្ម​បាន​ធម្មតា​វិញ បន្ទាប់​ពី​ពួក​គាត់​ទាំងអស់ ទទួល​បានការ​បង្ហាត់បង្ហាញ​ស្តី​ពី​បច្ចេកទេស​ប្រព័ន្ធ​ផលិតកម្ម​ច្បាប់ និង​បទ​ប្បប​ញ្ញតិ​ពាក់ព័ន្ធ​ពី​មន្ត្រី​ជំនាញ​ក្រសួង​សិប្បកម្ម​រួច​មក​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក​ចាន់ បូ​រិ​ន្ទ ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មក​រា ២០១៦ ។