ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្ដាល ៖ ​ម៉ូ​តូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំ​ហឹង​​បណ្ដាល​ឱ្យ​បុរស​ពីរ​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង​កើតហេតុ កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១ ​មក​រា ២០១៦ ត្រង់​ចំណុច​មុខ​ស្ថានីយប្រេង​​​មួយ​​កន្លែង ​​​ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​​ក្រុង​តា​ខ្មៅ​​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​​ទាំង​​២នាក់​នេះ​ ​ម្នាក់​​ឈ្មោះ​ នូ ឆោម​ ​អាយុ​​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ​ក្រុង​តា​ខ្មៅ ​​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៌​ខ្មៅ​ ​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​បុក​​​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​Citi ​ពណ៌ក្រហម ​បើកបរ​ដោយ​ឈ្មោះ​ ចាន់ ​រិ​ទ្ធី ​អាយុ​២១​​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ ​​ទិស​ដៅ​​បញ្ច្រាស​​គ្នា ចំ​ពីមុខ​ពេញ​ទំ​ហឹង​ ​​បណ្តាល​ឱ្យ​​អ្នកបើកបរ​ទាំង​សងខាង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​​តែ​ម្តង ។​

​ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​​យក​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​ចំណែក​ម៉ូតូទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ៕