ប្រើរូបមន្ត ២ យ៉ាងនេះ នឹងជួយឲ្យសុដន់ធំក្នុងរយៈពេល​ដ៏ខ្លី

មនុស្សស្រីគ្រប់រូប​ប្រាកដជា​បានដឹង​ហើយថា សុដន់ធំត្រលុកត្រលន់ អាចធ្វើឲ្យ​ពួកគេ​មានទំនុក​ចិត្តលើខ្លួនឯង។ ក្រៅពីរឿង​ទំនុកចិត្តលើខ្លួនឯង សុដន់ស្អាត​ក៏ធ្វើឲ្យ​មនុស្សស្រី​មើលទៅ​ស្រស់​ស្អាត​តាមផងដែរ។ ជាការ​ពិតណាស់ មនុស្សស្រី​តែងតែ​ព្យាយាម​ប្រើវិធីសាស្ត្រគ្រប់​បែបយ៉ាង ដើម្បីធ្វើឲ្យ​ពួកគេ​មើលទៅ​ស្រស់ស្អាត។ អ្វីដែល​​គួរឲ្យ​ចាប់អារម្មណ៏ គឺ​ស្ត្រី​សម័យនេះ សម្រេចចិត្ត​ប្រើប្រាស់ផលិផល​ដែលមាន​ជាតិគីមី ឬធ្វើការវះកាត់​ដើម្បី​ឆាប់បាន​សុដន់ធំដូចបំណង។
 
ប្រើរូបមន្ត ២ យ៉ាងនេះ នឹងជួយឲ្យសុដន់ធំក្នុងរយៈពេល​ដ៏ខ្លី
ផ្ទុយទៅវិញ មានវិធីធម្មតា​ជាច្រើនអាច​ធ្វើឲ្យសុដន់ធំ​ឡើង ដោយមិនចាំបាច់វះកាត់ ឬប្រើផលិតផល​គីមីថ្លៃៗ​ឡើយ។ ស្របពេលដែល​ការ​ប្រើប្រាស់ថ្នាំអាច​ធ្វើឲ្យខូចសុខភាព, ការវះកាត់​ត្រូវចំណាយប្រាក់​ច្រើន ហើយមនុស្សស្រី​ភាគច្រើនច្រើនគ្មាន​សមត្ថភាព​នឹងប្រើវិធីបែបនេះ​ឡើយ។ សំណាងល្អ ប្រសិនបើអ្នក​កំពុងតែស្វែងរកវិធីសាស្ត្រធម្មជាតិ ដើម្បី​ធ្វើឲ្យ​សុដន់ធំ​ក្នុង​រយៈពេលខ្លី ខាងក្រោមនេះជា​វិធីសាស្ត្រ ២យ៉ាង​សម្រាប់អ្នក៖
 
១. ត្រសក់ និង​ស៊ុតលឿង
ត្រសក់ និងស៊ុតលឿង​ជាឱសថធម្មជាតិ​ដ៏ល្អបំផុត ប្រឆាំងនឹងបញ្ហា​សុដន់យារធ្លាក់។ ត្រសក់មានផ្ទុកនូវសារធាតុរឹតបណ្តឹងស្បែក, ស៊ុតលឿងមានផ្ទុកនូវកម្រិតវីតាមីន និង​ប្រូតេអ៊ីនខ្ពស់​ដែលធ្វើឲ្យ​សុដន់ធំល្អ។
វិធីធ្វើ៖
- យកត្រសក់​តូចមួយ កិនវាឲ្យម៉ត់
- បន្ថែមក្រែម ឬបឺរ ១ស្លាប​ព្រាកាហ្វេ និង​ស៊ុតលឿង ១គ្រាប់ចូល
- បន្ទាប់មក លាបវាលើសុដន់​របស់អ្នក និងរង់ចាំរយៈពេល​ប្រហែល ១ម៉ោងកន្លះ ទើបលាង​សម្អាតវាចេញ​នឹងទឹកត្រជាក់
- ដើម្បីទទួល​បានលទ្ធផលកាន់តែប្រសើរ​ជាងនេះ ប្រើវាម្តង​ក្នុង ១សប្តាហ៏ ដើម្បីពង្រឹង និងធ្វើឲ្យ​ជាលិកាសុដន់​តឹងណែនល្អ។
២. ម៉ាស្សា​ដោយប្រេងអូលីវ
ការម៉ាស្សាសុដន់​របស់អ្នកដោយប្រើប្រេងអូលីវ​អាចជួយធ្វើឲ្យសុដន់​របស់អ្នក​តឹងណែន និងការពារ​ពីភាពយារធ្លាក់។ ក្រៅពីនេះ វិធីនេះនឹង​ជួយឲ្យ​សាច់សុដន់​របស់អ្នក​ម៉ដ្ឋរលោង។ ជាការ​ពិតណាស់ ការម៉ាស្សាសុដន់​ដោយប្រើប្រេងអូលីវយ៉ាង​ហោចណាស់ឲ្យ​បាន ១៥នាទី​ជាប្រចាំ (ម្តងនៅ​ពេលព្រឹក ហើយម្តងទៀត​នៅពេលយប់) អាចជួយ​ព្យាបាល​បញ្ហា​សុដន់​យារធ្លាក់​របស់អ្នកបាន។ ការបន្តម៉ាស្សាសុដន់​របស់អ្នក វានឹងជួយបង្កើត​ថាមពល និងកម្តៅ, ជួយបង្កើន​ល្បឿនច​រាចរណ៏ឈាម​ទៅកាន់សុដន់។ ចរាចរណ៏ឈាម​ផ្តល់ឲ្យសុដន់​បានល្អ វានឹងជួយពង្រឹង​ជាលិកា និងសាច់​ដុំ ដូច្នេះសុដន់​នឹងកាន់តែធំ​ឡើង ហើយការពារ​ពីភាពយារធ្លាក់។
វិធីម៉ាស្សា
- ចាក់ប្រេងអូលីវបន្តិច​លើបាតដៃរបស់​អ្នក រួចញីបញ្ចូល​គ្នាឲ្យខ្លាំងៗ ដើម្បី​បង្កើតកម្តៅ។
- បន្ទាប់​មក ដាក់បាតដៃលើសុដន់ ហើយ​ចាប់ផ្តើម​ម៉ាស្សាពីក្រោមឡើង​លើ (បញ្ច្រាសទ្រនិចនាឡិកាដោយ​ប្រើដៃស្តាំរបស់អ្នក និង​តាមទិសដៅ​ស្របនឹង​ទ្រនិចនាឡិកា​ដោយ​ប្រើ​ដៃឆ្វេង)
- បន្តការម៉ាស្សារយៈ​ពេលប្រហែល ១៥នាទី ស្របពេលដែល​អ្នកត្រូវញី​បាតដៃរបស់​អ្នកចូលគ្នា ដើម្បី​រក្សាកម្តៅ។
- នៅពេលចាប់ផ្តើមម៉ាស្សា​ម្តងទៀតនៅសប្តាហ៏ក្រោយៗ​ទៀត សុដន់របស់​អ្នកនឹងចាប់ផ្តើមតឹង​ណែន និង​មូលក្លំស្អាត។
សមាសធាតុបន្ថែម
៣. ប្រទាលកន្ទុយ​ក្រពើ និងទឹកផ្សំ​អាហារ
ប្រទាលកន្ទុយក្រពើ​ជាឱសថអស្ចារ្យមួយទៀត​ដែលអាចធ្វើឲ្យសុដន់​របស់អ្នកមូលក្លំ និង​តឹងណែនល្អ។
វិធីធ្វើ៖
- ដាក់ប្រទាលកន្ទុយក្រពើ និងទឹកផ្សំអាហារ​ចូលក្នុងត្បាល់ រួចបុក​បញ្ចូលគ្នា
- ប្រើវាម៉ាស្សា​លើសុដន់​របស់អ្នក​រយៈពេល ២-៣នាទី
- អនុវត្តវិធី​នេះ​ជាប្រចាំ ដើម្បីទទួលបាន​លទ្ធផលល្អប្រសើរ។
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបមន្ត ២ យ៉ាងនេះ នឹងជួយឲ្យសុដន់ធំក្នុងរយៈពេល​ដ៏ខ្លី