ចិន កំពុងកាត់បន្ថយ ការប្រើប្រាស់ ធ្យូងថ្មទ្រង់ទ្រាយធំ ដើម្បីជួយបរិស្ថាន

ប៉េកាំង៖ យោងតាមសេចក្ដី រាយការណ៍ព័ត៌មាន សេដ្ឋកិច្ចប្រចាំថ្ងៃ បានឲ្យដឹងថា រដ្ឋាភិបាល ចិន នឹងចំណាយ ទឹកប្រាក់ ១០០ពាន់លានយ័ន ស្មើនឹង ១៥,២៥ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលលើវិស័យ ដូចជា ដែកថែប និងធ្យូងថ្ម។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះដោយដក ស្រង់ប្រភពពីអ្នក ផ្តល់ព័ត័មានទីផ្សាគីមីឥន្ធនៈ និងឧស្សាហកម្មបន្ដទៀតថា ថវិកាជាតិនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើការ ផ្លាស់ប្ដូរកម្មករ ហើយក៏ជាកាត់បន្ថយការប្រើប្រាស់ ដែកថែប និងធ្យូងថ្ម ដែលការផលិតផលិតផល ប្រភេទសម្ភារៈទាំងពីរ នេះ វាបានធ្វើឲ្យ ប៉ះពាល់ ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ចិន ជាប្រទេសស្ដុក ដែកថែប និងធ្យូងថ្ម ធំបំផុត ក្នុងពិភពលោក ហើយដើម្បី ដោះស្រាយបញ្ហានេះ នាយករដ្ឋមន្រ្តីចិន បានឲ្យដឹងថា វាមិនមានគម្រោងថ្មី ឫក៏រោងចក្រ ផលិត ត្រូវបានអនុញ្ញាឲ្យដំណើរការ ទៅមុខទៀតទេ។ ផលិតកម្មសម្ភារៈដែលផុតកំណត់ កំពុងត្រូវបានបិទ និងក្រុមហ៊ុនដែលកំពុងបំពុល បរិស្ថានខ្លាំង ក៏ត្រូវបានរដ្ឋាភិបាល បង្ខំឲ្យបិទដំណើរការដែរ៕

ចិន កំពុងកាត់បន្ថយ ការប្រើប្រាស់ ធ្យូងថ្មទ្រង់ទ្រាយធំ ដើម្បីជួយបរិស្ថាន