អាកាសធាតុនៅទីក្រុងប៉េកាំង ចុះត្រជាក់ខ្លាំងបំផុត មិនធ្លាប់មានក្នុង ៣០ឆ្នាំ

ប៉េកាំង៖ រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ហាក់ក្លាយជាវាលទឹកកក ដូចជាបណ្តារដ្ឋ នៅ អាមេរិក និង ទីក្រុងធំៗនៅអឺរ៉ុប ទៅហើយ ដោយសារតែអាកាសធាតុ នៅរយៈពេលមួយ សប្តាហ៍ចុងក្រោយនេះ បានធ្លាក់ចុះ ដល់ សីតុណ្ហភាព ដក ១៧ អង្សាសេ។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ ២០១៦។

អាកាសធាតុត្រជាក់ខ្លាំងបែបនេះ គឺមិនធ្លាប់កើតមាន នៅទីក្រុងនេះឡើយ បើគិតក្នុងរយៈ ពេល ៣០ឆ្នាំចុងក្រោយ។ រដ្ឋាភិបាលចិន កំពុងរៀបចំផែនការផងដែរ ក្នុងការកាត់បន្ថយ ចំនួនយានយន្ត ដែលធ្វើដំណើរតាមដងផ្លូវនានា ក្នុងទីក្រុងឲ្យនៅពាក់កណ្តាល ដើម្បីកាត់ បន្ថយការបំពុលបរិយាកាស ដោយសារតែផ្សែងយានយន្តទាំងនោះ។

គួរបញ្ជាក់ថា អាកាសធាតុត្រជាក់បែបនេះ នឹងធ្វើឲ្យផ្សែងពុលក្នុងទីក្រុងកាន់តែអាក្រក់ទ្វេ ឡើង ហេតុដូច្នេះទើបការកាត់បន្ថយយានយន្តធ្វើដំណើរ និង រោងចក្រថាមពលមួយចំនួន បានក្លាយជារឿងចាំបាច់។ សម្រាប់រថយន្ត ទាំងឡាយ បានបញ្ចេញផ្សែងពុលស្មើនឹង ៣១ ភាគរយ នៃផ្សែងពុលពីគ្រប់ប្រភពទាំងអស់ ក្នុងទីក្រុងប៉េកាំង៕