របៀប​បិទ​មិន​ឲ្យ​បង្ហាញ​ន័យ​សារ​លើ Lockscreen សម្រាប់ iOS និង Android!

ខេមបូ បានចេញផ្សាយ ពីការបិទ មិនឲ្យ នរណាម្នាក់ មើលន័យសារ ពេលគេផ្ញើ ចូលលើផ្ទៃ Lockscreen សម្រាប់កម្មវិធី Facebook Messenger រួចមក។ បន្ទាប់មាន មិត្តអ្នកអាន មួយចំនួន បានសួរ មកកាន់ ខេមបូ ក៏បាន បំពេញបំណង និងពាំនាំ ពីរបៀបបិទ មិនឲ្យបង្ហាញ ន័យសារលើ Lockscreen ដែលគេ ផ្ញើចូល ស្មាតហ្វូន ដំនើរការ Android និង iOS ។

របៀប​បិទ​មិន​ឲ្យ​បង្ហាញ​ន័យ​សារ​លើ Lockscreen សម្រាប់ iOS និង Android!

មិនបង្អង់យូរ ខេមបូ សូមលើកយក ការណែនាំ ពីវិធីបិទ មុខងារបង្ហាញ ន័យសារ ពេលផ្ញើចូល លើផ្ទៃ Lockscreen សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS ជំនាន់ចុងក្រោយ និងប្រព័ន្ធប្រតិបត្តិការ Android ដំនើរការ លើ Samsung ។

សម្រាប់ iOS

  • អ្នកអាចចូលទៅកាន់ Settings > Notifications > Messages រួច បិទត្រង់ Show Previews ត្រលប់ទៅកាន់ Homescreen វិញជា ការស្រេច។

របៀប​បិទ​មិន​ឲ្យ​បង្ហាញ​ន័យ​សារ​លើ Lockscreen សម្រាប់ iOS និង Android!

សម្រាប់ Android

  • អ្នកអាចបើកកម្មវិធីផ្ញើសារ រួចចុចលើ ត្រេចុចៗ 3 ឬអក្សរ More នៅផ្នែក ខាងលើជ្រុងខាងស្តាំ រួចចុចចូល Settings > Notifications បន្ទាប់ដោះធីក ត្រង់ Preview message ជាការស្រេច

របៀប​បិទ​មិន​ឲ្យ​បង្ហាញ​ន័យ​សារ​លើ Lockscreen សម្រាប់ iOS និង Android!

យើងសង្ឃឹមថា មិត្តអ្នកអាន អាចធ្វើបាន ត្រឹមត្រូវ តាមការណែនាំ ខាងលើនេះ ហើយយើង ក៏ចង់ឲ្យអ្នក ទាំងអស់គ្នា រក្សាការសង្ងាត់ ផ្ទាល់ខ្លួន មិនឲ្យអ្នកដទៃ ដឹងពី ន័យសារ របស់យើង ដែរនៅ លើផ្ទៃ Lockscreen បែបនេះដែរ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូថ្មីៗ!!

របៀប​បិទ​មិន​ឲ្យ​បង្ហាញ​ន័យ​សារ​លើ Lockscreen សម្រាប់ iOS និង Android!

  • ដោយ: Hong
  • 2:22 PM, 22 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ