សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ លោក យុន​លី អនុប្រធាន​ពាណិជ្ជកម្ម​ឧបករណ៍​សោត​ទស្សន៍​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង អេ​ឡិច​ត្រូ​និក បាន​មាន​ប្រសាសន៍​ថា ៖«​ការ​ដែល​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​សាំ​ស៊ុ​ង​មានការ​លក់​ប្រចាំខែ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​នៅ​អា​មេ​រិ​ក​ខាងជើង​បង្ហាញ​ថា សាំ​ស៊ុ​ង បាន​ក្លាយជា​ម៉ាក​ទូរទស្សន៍​ដែល​ផ្តល់​ភាព​ជឿជាក់​ពី​អតិថិជន​បំផុត»។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​សាំ​ស៊ុ​ង អេ​ឡិច​ត្រូ​និក ក៏​ទទួល​បាន​ពានរង្វាន់​ចំនួន​២​សម្រាប់​ផលិតផល​ដែល​អតិថិជន​ពេញចិត្ត​ជាងគេ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​J.D. Power 2015 High-Definition Television (HDTV) Satisfaction​ដែល​បាន​ស្ទង់​មតិ​អតិថិជន​ជាង ៣.៧៥០​នាក់ ដែល​បាន​បញ្ជា​ទិញ HDTV​ក្នុង​រយៈពេល​១២​ខែ​មកនេះ ។ តាម​ការ​សិក្សា​បាន​កត់​សម្គាល់ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​ជា​ក្រុមហ៊ុន​ដែល​អតិថិជន​ពេញចិត្ត​ខ្លាំង​ជាងគេ​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​នេះ​សម្រាប់​ទូរទស្សន៍​ប្រភេទ​HDTV​ទំហំ​៥០​អីុ​ង ធំ​ជាង​៥០​អីុង និង​តូច​ជាង​៥០​អីុង ។

យោង​តាម​ក្រុម​NPD ដែល​ជា​ក្រុមហ៊ុន​ព័ត៌មាន​ពិភពលោក​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​Samsung​មាន​ចំណែក​ទីផ្សារ​ទូរទស្សន៍​៣៥,១% នៅ​ក្នុង​សហរដ្ឋអាមេរិក និង​៣៨,៤% នៅ​ក្នុង​ប្រទេស​កា​ណា​ដា ដែល​ធ្វើ​ឱ្យ​សាំ​ស៊ុ​ង​ក្លាយជា​អ្នកលក់​ទូរទស្សន៍​ឈានមុខ​គេ​នៅ​អា​មេ​រិ​ក​ខាងជើង ។

ទូរទស្សន៍​SUHD​បាន​ផ្តល់​ភាព​ភ្លឺ​ច្បាស់​ជាង​មុន​រហូត​ដល់​ទៅ​៧៥​ដង​នៃ​ការ​បញ្ចេញ​ពណ៌ រូបភាព និង​ទទួល​បាន​ពន្លឺ​ភ្លឺ​ជាង​មុន​ដល់​ទៅ​២,៥​ដង លើស​ពី​ទូរទស្សន៍​ធម្មតា ។ វា​បាន​ផ្តល់​នូវ​កម្រិត​ច្បាស់​នៃ​រូបភាព​ជាមួយនឹង​បច្ចេកវិជ្ជា​ចុង​ក្រោយ​បំផុត​របស់​Samsung ។ គ្រប់​ទូរទស្សន៍​SUHD សុទ្ធតែ​ប្រើ​នូវ​ប្រព័ន្ធ Tizen ។ Tizen គឺជា​ប្រព័ន្ធ​ប្រតិ​បត្តិការ​ភ្ជាប់​ជាមួយនឹង​អី​ុ​ន​ធើ​រ​ណេ​ត ដែល​ផ្តល់​នូវ​កម្មវិធី​ប្រើប្រាស់​ដ៏​អស្ចារ្យ ។ នេះ​គឺជា​ការ​បន្ថែម​នូវ​ជម្រើស​កម្សាន្ត​លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក ។ Tizen​គឺជា​កម្មវិធី​ដែល​ផ្តល់​នូវ​ការ​ប្រើប្រាស់​ដ៏​ទូលំទូលាយ ផ្តល់​ការ​ភ្ជាប់​ទំនាក់ទំនង​ឥត​ព្រំដែន​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក​តាម​រយៈ​ឧបករណ៍​ដែល​អាច​ផ្តល់​នូវ​ការ​កម្សាន្ត​គ្រប់​កាលៈទេសៈ៕