ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប៉ូលិស​ម្នាក់​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ភាគ​ខាងត្បូង​សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១ មក​រា ទទួល​ការ​កាត់ទោស​ដាក់គុក​២៦៣​ឆ្នាំ ពី​បទ​ចាប់រំលោភ​នារី​ច្រើន​នាក់ ពេល​រូបគេ​ធ្វើ​ប៉ូលិស ។

នារី​រង​គ្រោះជា​ច្រើន​ដោយសារ​ជន​នេះ​មាន​ចាប់ពី​នារី​វ័យ​ជំទង់​រហូត​ដល់​នារី​វ័យ​ចំណាស់​អាយុ​៥០​ឆ្នាំ​ដែល​សុទ្ធតែ​ជានា​រី​ស្បែក​ខ្មៅ ។

ប៉ូលិស​ឈ្មោះ DANIEL HOLTZCLAW ធ្វើការ​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា ទទួល​ការ​កាត់ទោស​ពី​បទចោទប្រកាន់​១៦​ក្នុង​ចំណោម​បទចោទប្រកាន់​៣៦​ករណី ពិសេស​ការ​ចាប់រំលោភ និង​បង្ខំ​រួម​រ័ក្ស ។ មេធាវី​របស់​គេ លោក SCOTT ADAMS  ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ពេល​ច​ញ​ពី​តុលាការ​ថា នេះ​ពុំ​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ឡើយ ។ នារី​រង​គ្រោះ​ដល់​ទៅ​១៣​នាក់​បាន​បង្ហាញខ្លួន​ក្នុង​សវនាការ​កាត់ទោស​ជន​នេះ ។ នារី​ទាំងនោះ​មាន​អាយុ​មធ្យម​ជានា​រី​ស្បែក​ខ្មៅ ។

DANIEL HOLTZCLAW ទទួល​ការ​ចោទប្រកាន់​ដោយ​បណ្តា​រដ្ឋ​អាជ្ញា​អូ​ក្លា​ហូ​ម៉ា និង​ដោយ​នារី​រង​គ្រោះជា​ជន​ស្បែក​ខ្មៅ​ច្រើន​នាក់ ក្នុង​នោះ​មាន​នាង JANNIE LIGONS និង​នាង DEMETRIA CAMPBELL ។ នាង DEMETRIA CAMPBELL បាន​ដាក់​ពាក្យ​ប្តឹង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ពន្យល់​ថា រូប​នាង​ត្រូវ​ចាប់ ហើយ​ត្រូវ​បុរស​រូប​នេះ​នាំ​ទៅ​កាន់​អគារ​មួយ​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣ ពេល​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភោជនីយដ្ឋាន​មួយ ដើម្បី​ទិញ​អាហារ​សម្រាប់​កូនស្រី​នាង​ដែល​កំពុង​ដេកពេទ្យ ។ ពេល​នោះ DANIEL HOLTZCLAW បាន​ចាប់​បោក​ក្បាល​នាង​នឹង​ជញ្ជាំង​ឥដ្ឋ រួច​នាំ​នាង​ទៅ​រំលោភ​យ៉ាង​សាហាវ​។

ពាក្យបណ្តឹង​រួម​ត្រូវ​បាន​ដាក់​ដោយ​នាង JANNIE LOGONS ដោយ​នាង​អះអាង​ថា អតីត​ប៉ូលិស​រូប​នេះ​ប្រើ​ថ្នាំ​ញៀន​ខុសច្បាប់​ច្រើន​ជ្រុល ៕