ស្រវឹងស្រា បើករថយន្ត​គេច​ម៉ូតូ ជ្រុល​ទៅបុក​រថយន្ត ដែល​គេ​ចត​ស្ងៀម រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្ដាលអោយ​រថយន្ត ២ គ្រឿង ខូចខាត​យ៉ាងដំណំ​

តាកែវ: មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ ១ រូប បើកបរ​រថយន្ត ក្នុងស្ថានភាព​ស្រវឹង គេច​ម៉ូតូ ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ពីក្រោយ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ទេ​។
​ហេតុការណ៍​នេះ បានកើត​ឡើង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោល គ​.​ម​លេខ ៧៧ និង ៧៨ ស្ថិតក្នុង​ភូមិ​ឡូរី សង្កាត់​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨ និង ៤០​នាទី​។​

​លោក ឆាយ សាវុធ អធិការនគរបាល​ក្រុង​ដូន​កែវ បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 7970 បើកបរ​ដោយ​ឈ្មោះ ហៃ សារ៉ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មន្ត្រីនគរបាល មិនមាន​រងរបួស ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក NISAN Much ពណ៌​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ តាកែវ 2A 0763 បើកបរ​ដោយ​ឈ្មោះ យន់ ពុទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ មិន​រងរបួស​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក កាមរី ឆ្លាម បើកបរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិសខាងកើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បានគេច​ម៉ូតូ រួច​ជ្រុល​ទៅបុក​គូថ​ឡាន ដែល​ចត​ស្ងៀម លាន់​ដូច​រន្ទះ រួច​ជ្រុល​ទៅបុក​រះ​បង្គោល​ភ្លើង និង​ផ្ទះ​ប្រជាពលរដ្ឋ ទើប​រថយន្ត​ទៅមុខ​លែងរួច​។ ក្រោយពេល​កើតហេតុ រថយន្ត​ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច នាំយក​ទៅកាន់​អធិការដ្ឋាន​នគរបាល ដើម្បី​ធ្វើការ​ដោះស្រាយ​៕