នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

កំពង់ចាម: កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​សហការ​ជាមួយ​ក​ម្លាំនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេសរ​ជ្រៃ​បានធ្វើ​​ការចុះ​បង្ក្រាប​បទល្មើស បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ  រក្សាទុក និង​ដឹកជញ្ជូន ឬ​ជួយ​ដូរ​ដោយ​ខុសច្បាប់​នូវសារធាតុ​ញៀន​។​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​បាន ធ្វើឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​២១ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ។​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

​ជនសង្ស័យ​ទី​១.​ឈ្មោះ សុ​ត សល់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។​២.ឈ្មោះ ហាក់ ស៊ា​ង​ហ៊ី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ។​៣.​ឈ្មោះ គង់ ម៉ាប់ ភេទ​ប្រុស​អាយុ២៣​ឆ្នាំ អ្នក​ទាំង​៣​មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយគ្នា​។​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច បានធ្វើការ​រឹបអូស​យក​វត្ថុតាង​រួមមានៈ ថ្នាំញៀន​ប្រភេទម្សៅ​ក្រាម​ពណ៌ ស​ចំនួន ១​កញ្ចប់​តូច ម៉ូតូ​ចំនួន ១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ២គ្រឿង និង​ឧបករណ៍​សម្រាប់​សេព​គ្រឿង​មួយចំនួនទៀត ។​

នគរបាល​ស្រុក​ស្ទឹងត្រង់ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ
ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ៕​