ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស ២ នាក់ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

​សៀមរាប: ជនសង្ស័យ ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៨ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​
​    ​
​ជនសង្ស័យ​ខាងលើ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ជួញដូរ​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ឃាត់ខ្លួន ខណៈដែល​ជន​នោះ សេព​គ្រឿងញៀន នៅ​ចំណុច​ខាងលើ ហើយ​បាន​នាំខ្លួន​មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ​។​
​    ​
​ជនសង្ស័យ​ទាំង ២ មានឈ្មោះ សុគន្ធ បរ​មី ភេទ​ស្រី អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប និង​ម្នាក់ទៀត​ឈ្មោះ ឈន ឆៃ​យ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​
​    ​
​ជនសង្ស័យ​ទាំងពីរ មិន​ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ​ទេ ដោយ​សមត្ថកិច្ច​បញ្ជូន​ជននេះ ទៅ​មណ្ឌល​កែប្រែ ដើម្បី​ធ្វើការ​បន្សាប​គ្រឿងញៀន​៕
                                                                        

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស ២ នាក់ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

                                      

ប៉ូលិស​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស ២ នាក់ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​
​រូបភាពៈ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នៅ​សា​ធាតុ​ញៀន​៕​គូលែន​