អាជ្ញាធរ​ខេត្តសៀមរាប បានដាក់​កម្លាំង​ឃ្លាំមើល បន្ទាប់ពី​មានការ​អះអាងថា ការ​បញ្ជាន់រូប ដោយ​អង្គុយ​លើ​រូបសំណាក​យាយ​ទេព​

​សៀមរាប: បន្ទាប់ពី​មាន​ព័ត៌មាន និង​ការលេចលឺ ព្រមទាំង​មាន​រូបភាព​មនុស្ស​ស្រី​អង្គុយ លើ​រូបសំណាក​យាយ​ទេព ស្ថិតនៅ​ជាប់​នឹង​ព្រះអង្គ​ចេក ព្រះ​អង្ក​ចម ក្បែរ​ព្រះរាជដំណាក់ ខេត្តសៀមរាប ដែលជា​ទីសក្ការៈ និង​មានការ​គោរពបូជា​យ៉ាងច្រើន​លើសលប់ របស់​ប្រជាពលរដ្ឋ​កម្ពុជា នោះ​រួចមក អាជ្ញាធរ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ បានដាក់​កម្លាំង​ឃ្លាំមើល​រួចហើយ​។ អាជ្ញាធរខេត្ត បានបញ្ជាក់​បន្ថែមទៀត​ថា រូបនេះ មាន​ភាពមិនប្រក្រតី​ច្រើន ដោយសារ​មានការ​កាត់ត​រូបភាព​។​
​    ​
​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត បានដាក់​កម្លាំង ដើម្បី​ឃ្លាំមើល​សកម្មភាព​ខាងលើ​នោះ​ហើយ នៅពេលណា​ឃើញ​សកម្មភាព​ជាក់លាក់​បែប​នោះ នឹងត្រូវ​ឃាត់ខ្លួន ហើយ​ចាត់ការ​តាម​នីតិវិធី​។​
​    ​
​លោក ឃឹម ប៊ុន​សុង បញ្ជាក់ទៀតថា រូបភាព​នោះ មិន​មែនពិត​នោះទេ គេ​អាច​កាត់ត​រូបភាព ហើយ​យកមក​បង្ហោះ ដើម្បី​ធ្វើអោយមាន​ការរិះគន់​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ក្នុងនាម​អាជ្ញាធរខេត្ត បើ​លិចលឺ​ព័ត៌មាន​បែបនេះ ត្រូវតែ​ស្រាវជ្រាវ ហើយ​ឃ្លាំមើល​សកម្មភាព​បន្តទៀត តើ​មាន​ក្រុមមនុស្ស​ធ្វើ​យ៉ាង​ដូច្នោះ​ទៀត​ទេ​?​។​
​    ​
​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​បង្ហោះ​ហ្វេ​ស​បុក និង​វេ​ប​សាយ បាន​ចុះផ្សាយ​រូបភាព​មានការ​បញ្ជាន់​គ្រូ ហើយ​មាន​មនុស្ស​ស្រី​ម្នាក់ មក​អង្គុយ​លើ​រូប​យាយ​ទេព ធ្វើអោយមាន​ការរិះគន់​មកលើ​អាជ្ញាធរ​ខេត្តសៀមរាប ថា​មិនបាន​ពិនិត្យ​អោយបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ជាន់ឈ្លី​ទីសក្ការៈ​ដ៏​ស​ក្កិ​សិទ្ធ ស្ថិត​នៅជាប់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​នៅជាប់​ព្រះរាជដំណាក់​ក្រុង​សៀមរាប  ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មាន​ការគោរព​ប្រតិបត្តិ​គ្រប់ៗ​គ្នា​។​
​    ​
​ការយក​រូបភាព​នោះ មក​បង្ហោះ ធ្វើអោយមាន​ការរិះគន់ ពី​ម្នាក់​ទៅ​ម្នា​ក់ថា អ្នក​ដែល​ប្រព្រឹត្ត​នោះ មានការ​ជាន់ឈ្លី ប្រមាថ ដល់​វត្ថុ​ស​ក្កិ​សិទ្ធ​នៅក្នុង​ទឹកដី​អង្គរ ហើយក៏​ស្នើរ​អោយ​លោក​អភិបាលក្រុង​សៀមរាប​ពិនិត្យមើល សកម្មភាព ដែល​គេ​មើលងាយ មើលថោក ចំពោះ​រូបសំណាក​យាយ​ទេព​នេះ​។​ដោយសារ​មានការ​ចុះផ្សាយ​បែបនេះ ទើប​ធ្វើអោយ អាជ្ញាធរខេត្ត មាន​វិធានការ​ស្រាវជ្រាវ ទោះបី​រូបភាព​នោះ មាន​ការមិន​ប្រក្រតី​យ៉ាងណាក៏ដោយ​៕