វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

អ្នកទាំងអស់ បានដឹងរួច មកហើយថា ស៊ុតមាន់ គឺជាអាហារ មួយប្រភេទ ដែលមាន សារៈប្រយោជន៍ ខ្លាំងណាស់ សម្រាប់ សុខភាព របស់មនុស្សយើង ដោយវា ជួយអោយ យើងមាន កម្លាំងខ្លាំងក្លា មិនងាយឈឺ ក៏ដូចជា សុខភាពល្អ ផងដែរ។ ហើយនេះ ក៏ដោយសារតែ យើងបរិភោគ ប៉ះចំ ស៊ុតមាន់ ដែលមាន សុខភាពល្អដែរ តែបើ សិនជា បរិភោគប៉ះចំ ស៊ុតមាន់ ដែលមាន ជម្ងឺវិញនោះ វាអាចនឹង ធ្វើអោយ កើតជម្ងឺផ្សេងៗ ឬសុខភាព ចុះខ្សោយ ទៅតាមជម្ងឺ ដែលមេមាន់ នោះផ្ទុក។ យ៉ាង ណាមិញ តើត្រូវធ្វើ យ៉ាងណាទៅ ដើម្បីដឹងថា ស៊ុតមាន់នោះ មានជម្ងឺ ឬក៏អត់នោះ ដើម្បីអោយដឹង កាន់តែច្បាស់ សូមតាម ដានអាន ពីអត្ថបទ រៀបរាប់ជូន ខាងក្រោមនេះ ទាំងអស់គ្នា!

វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

វិធីសាស្រ្តក្នុងការមើល ថាតើស៊ុតរបស់ មាន់នោះ មានជម្ងឺ ឬក៏អត់ គឺគេមើល ទៅលើ ចំណុចបីយ៉ាង នេះបើតាម ការបកស្រាយ របស់អ្នកជំនាញ ដោយក្នុងនោះ៖

ទីមួយ : ពិនិត្យមើលសំបករបស់ស៊ុត

ជំហ៊ានដំបូងនោះ គឺគេមើលទៅលើ សំបកស៊ុត ដោយគ្រាន់តែ ប៉ះថើល្មម ទៅលើវា ប្រសិនបើវា មិនធ្វើអោយ ស្នាមប្រេះឡើង មកទេនោះ អាចនិយាយ បានថា ស៊ុតនោះ មិនមាន កើតចេញ ពីមាន់ ដែលមាន ជម្ងឺនោះទេ។ តែប្រសិនបើ ប៉ះទៅមាន ស្នាមប្រេះ ដែលមូលហេតុ មកពីវាស្តើង ពេកនោះ លោកអ្នក ពុំគួរទិញវា យកមក បរិភោគអី ចៀសវាង នាំយក នូវជម្ងឺ មកដាក់ខ្លួន។

វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

ទីពីរ : ពណ៌របស់ស៊ុតលឿង

ជនជាតិអាមេរិក ភាគច្រើន ចូលចិត្តណាស់ ស៊ុតណា ដែលមាន ពណ៌លឿង ក៏ប៉ុន្តែបើតាម ការសិក្សាវិញ បានអោយ ដឹងថា ផ្នែកនៃស៊ុត លឿងនោះ បើសិនជាមាន ពណ៌កាន់តែ ទឹកក្រូច គឹកាន់តែ មានសុខភាពល្អ ជាងគេ។

វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

ទីបី : ​ស៊ុតលឿង (Yolk)

វិធីចុងក្រោយ គឺគេមើលទៅលើ ស៊ុតលឿង (yolk) ប្រសិនបើ វាក្រាស់ បានន័យថា​ មិនងាយបែក ឬនៅក្រពុំ ល្អនោះ វាគឺជាស៊ុត ដែលមាន សុខភាព ល្អហើយ ក៏ប៉ុន្តែ ប្រសិនបើ គ្រាន់តែ គោះវាហើយ បែកមកពី នាយតែ ម្តងនោះ … គួរតែកុំ បរិភោគ វាអី។

វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

ឥឡូវនេះ អ្នកបានដឹងពី វិធីក្នុងការ មើលថា ស៊ុតណាល្អ ឬមិនល្អហើយ តែនៅមាន សំណួរមួយ ចោទសួរថា តើគួរតែ រកនៅវា នៅឯណា ទើបមាន បើបច្ចុប្បន្ននេះ គេប្រើប្រាស់ សុទ្ធតែម៉ាស៊ីន និងចិញ្ចឹមមាន់ មិនតាមបែប ធម្មជាតិផងហ្នឹង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

វិធី​មើល​ស៊ុត​មាន់​មាន​ជម្ងឺ និង​ស៊ុត​មាន់​មិន​មានជម្ងឺ!

  • ដោយ: Mai
  • 2:56 PM, 22 January
  • ប្រភព: Your Stylish Life
  • Tag: សុខភាព