ធ្លាប់ឃើញ សត្វបង្គួយប្រយុទ្ធគ្នា យ៉ាងសាហាវទេ បើមិនធ្លាប់ តោះទស្សនាវីដេអូ នេះទាំងអស់គ្នា! (មានវីដេអូ)

បរទេស៖ ទិដ្ឋភាពដ៏សែនប្លែក និងកម្របានឃើញមួយ ត្រូវបានថតជាវីដេអូ រួចយកមកបង្ហោះ នៅលើអ៊ិនធើណេត ដែលបានបង្កឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ យ៉ាងខ្លាំងក៏ព្រោះតែនោះ គឺជាសកម្មភាពរបស់សត្វបង្គួយ ២ក្បាលបើកឆាកប្រយុទ្ធគ្នា យ៉ាងសាហាវក្រៃលែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះវាបានបង្ហាញនូវ ទិដ្ឋភាពដែលកម្រឃើញ ដោយមានសត្វបង្គួយ២ក្បាល ប្រយុទ្ធគ្នា ទាំងកណ្តាលផ្លូវ ដ៏មមាញឹកមួយ និងមិនខ្វល់ពីអ្វី ទាំងអស់។

បើយើងមើលតាម វីដេអូនោះយើងនឹងឃើញ សត្វបង្គួយ២ក្បាលនោះ ចាប់បោកគ្នា យកជើងធាក់ គងលើគ្នាទៅវិញទៅមក ដើម្បីដណ្តើមជ័យជំនះ បើទោះជាមាន រថយន្តជាច្រើនគ្រឿង បើកមកកៀកក្បែរ ក៏ពួកវាមិនខ្វល់នោះដែរ។

ធ្លាប់ឃើញ សត្វបង្គួយប្រយុទ្ធគ្នា យ៉ាងសាហាវទេ បើមិនធ្លាប់ តោះទស្សនាវីដេអូ នេះទាំងអស់គ្នា! (មានវីដេអូ)
ទិដ្ឋភាពដែល សត្វបង្គួយ២ក្បាល កំពុងប្រយុទ្ធគ្នា

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា សត្វបង្គួយ២ក្បាលនោះ បញ្ឈប់ឆាកប្រយុទ្ធ របស់ពួកវានៅពេលណា នោះទេព្រោះថា វីដេអូដែលមាន រយៈពេល២នាទីជាងនោះ បានបញ្ចប់ទាំងដែល មិនទាន់ដឹងអ្នកណា ចាញ់ឈ្នះនៅឡើយ។

ជាមួយគ្នានេះដែរ សម្រាប់ទីតាំងដែល មានរឿងរ៉ាវសត្វបង្គួយ ២ក្បាលនាំគ្នា វាយតប់បែបនេះ ក៏មិនដឹងច្បាស់ឲ្យ ប្រាកដនោះដែរ។ តោះកុំបាច់រង់ចាំយូរ ទៅទស្សនាវីដេអូ អំពីឈុតឆាកប្រយុទ្ធ របស់សត្វបង្គួយ២ក្បាល នោះទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត