តុលាការកាត់ទោស ជើងកាង ១៩នាក់ ជាប់គុកជាច្រើនឆ្នាំ ព្រោះតែងខ្លួនជាស្រីសុិចសុី

ចិន៖ ជើងកាងនៅក្វាងទុងជាច្រើននាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ កាលពីថ្មីៗនេះ ដោយសារពួកគេ បានបន្លំតែងខ្លួនជានារីសុិចសុី នៅលើបណ្តាញសង្គម WeChat។

តុលាការកាត់ទោស ជើងកាង ១៩នាក់ ជាប់គុកជាច្រើនឆ្នាំ ព្រោះតែងខ្លួនជាស្រីសុិចសុី

សរុបជារួម ជើងកាងប្រុស ១៩នាក់ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះពី៥-៧ឆ្នាំ ដោយពួកគេបានបន្លំតែងខ្លួនជានារីសុិចសុី ក៏ដូចជាការក្លែងបន្លំសម្លេង ដើម្បីបោកប្រាស់អតិថិជន នៅលើបណ្តាញសង្គម WeChat ក្នុងគោលបំណង ប្រព្រឹត្តិអំពើពេស្យាចារ។

ក្នុងចំណោមជនសង្ស័យទាំងអស់ មានខ្លះជាមេកើយ នាំអតិថិជនរបស់ខ្លួន ទៅជួបផ្ទាល់ជាមួយនឹងនារីបម្រើផ្លូវភេទទៀតផង។

មេកើយធំជាងគេ ឈ្មោះ Wan ដែលធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល៤ឆ្នាំ ពីបទចោរកម្មកន្លងមក លើកនេះត្រូវបានតុលាការនៅក្វាងទុង កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ និងពិន័យជាទឹកប្រាប់ចំនួន ៣០០,០០០យ័ន (ប្រហែល ៤៥,៦០០ដុល្លាអាមេរិក)។ នៅមានមេកើយ ២នាក់ទៀត ដែលត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ៥-៦ឆ្នាំ និង ពិន័យជាទឹកប្រាក់ចំនួន ១០០,០០០យ័ន (ប្រហែល ១៥,២០០ដុល្លាអាមេរិក) ផងដែរ៕

តុលាការកាត់ទោស ជើងកាង ១៩នាក់ ជាប់គុកជាច្រើនឆ្នាំ ព្រោះតែងខ្លួនជាស្រីសុិចសុី
តុលាការកាត់ទោស ជើងកាង ១៩នាក់ ជាប់គុកជាច្រើនឆ្នាំ ព្រោះតែងខ្លួនជាស្រីសុិចសុី
តុលាការកាត់ទោស ជើងកាង ១៩នាក់ ជាប់គុកជាច្រើនឆ្នាំ ព្រោះតែងខ្លួនជាស្រីសុិចសុី

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត