យ៉ាន់ លីន​ដា ខួបកំណើត​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​

Doliprane TVC

​ ​សម្រាប់​ខួបកំណើត យ៉ាន់ លីន​ដា កាលពី​ម្សិលមិញ​នេះ គេ​សង្កេតឃើញ​មាន​ភាពស្ងប់ស្ងាត់ ជាក់ស្តែង​គេ​មិនបាន​ឃើញ​នាង​បង្ហោះ​ពិធី​ខួបកំណើត​របស់​នាង ដើម្បី​បង្ហាញ​ដល់​មិត្តភក្តិ​ក្នុង​ហ្វេ​ស ប៊ុ​ក​បានឃើញ​ឡើយ​។​ប៉ុន្តែ​យ៉ាងណា​គេ​សង្កេតឃើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​មួយចំនួន​បាន​សរសេរ​ពាក្យ​ជូនពរ​ដល់​រូបនាង​ផងដែរ​។​

យ៉ាន់ លីន​ដា ខួបកំណើត​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​
​ថ្វីត្បិតតែ​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ក៏ពិតមែន តែ​អ្នកនាង យ៉ាន់ លីន​ដា នៅតែ​ទទួល បានការ​ចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​ដដែល ដោយ​ម្នាក់ៗ​ចង់ដឹង​ពី​ជីវិត​ឯកជន​របស់​អ្នកនាង​ផងដែរ​។​គេ​នៅ​ចាំបាន​ថា កាលពី​ខួបកំណើត​ឆ្នាំមុន​របស់​យ៉ាន់ លីន​ដា លោក​យ៉ែម សំ​អូន​ដែលជា​អតីត​ស្វាមី បានរៀបចំ​ពិធី​ខួបកំណើត សម្រាប់​អ្នកនាង រួមជាមួយ​កម្មវិធី​ឡើងផ្ទះ នៅ​បឹង​ស្នោ​យ៉ាង​អធិកអធម​ផងដែរ ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង​និង​ក្រៅ​សិល្បៈ​ជាច្រើន​នាក់​។​ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ខួប កំណើត​របស់ យ៉ាន់ លីន​ដា មាន​សភាព​ស្ងប់ស្ងាត់​និង​កណ្តោចកណ្តែង​។​ប៉ុន្តែ​យ៉ាងណា​គេ​បាន ឃើញ​មិត្តភក្តិ​រួម​អាជីព​ជាមួយ​អ្នកនាង មានដូចជា ស្រី​ស្អាត សម ម៉ា​ណា ទូច ស្រី​លក្ខ​ណ៏ និង ទឹម រដ្ឋា បាន បង្ហោះ​ពាក្យ​ជូនពរ​ដល់​អ្នកនាង​ផងដែរ​។​ភាពស្ងប់ស្ងាត់​ក្នុង​ថ្ងៃ​ខួបកំណើត​របស់ យ៉ាន់ លីន​ដា ស្រប​ពេលដែល លោក យ៉ែម សំ​អូន បាន​សរសរ​សារ​នឹករលឹក​និង​សុំទោស​ផ្ញើរ​ជូន​កូនស្រី ដែល​កំពុង​រស់នៅ ជាមួយ​អ្នកនាង​។​

យ៉ាន់ លីន​ដា ខួបកំណើត​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​
​មានការ​បង្ហើប​ថា ទោះបីជា​បែកបាក់​ពី​លោក យ៉ែម សំ​អូន​ក៏ពិតមែន យ៉ាន់ លីន​ដា នៅតែ រឹងមាំ​និង​បំពេញ​តួនាទី​ជា​ម្តាយ​ដ៏​ល្អ​ម្នាក់ សម្រាប់​កូនស្រី​។​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង​ក៏ បាន​ជូន​កូនស្រី​ទៅ​ដើរ​លំហែរ​កាយ​នៅ​សហរដ្ឋអាមេរិក​និង​កាណាដា​ផងដែរ​៕​ ​​ចេ​នី​