Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

ក្រុម​​កំពូល​តារាង​ Bayern Munich នឹង​​បើក​យុទ្ធការ​ស្វែង​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​ឆ្នាំ​ថ្មី​២០១៦ ​ដែល​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Hamburg SV វេលា​ម៉ោង​០២:៣០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​ Bundesliga ​​សប្ដាហ៍​ទី​១៨ ​បន្ទាប់​ពី​លីគ​កំពូល​អាល្លឺម៉ង់សម្រាក​​រយៈពេល​ជាង​១​ខែ​នៅ​រដូវ​​រងា។

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

​​​​Bayern ដែល​​កំពុង​នាំ​មុខ​គេ​៨​ពិន្ទុ​ដាច់​​ ​សង្ឃឹម​លើក​ពាន​ Bundesliga ៤​ឆ្នាំ​ជាប់ៗ​គ្នា​ ​និង​៣​ឆ្នាំ​ជាប់​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Pep Guardiola ដែល​នឹង​ចាក​ចេញ​ពី​តំណែង​ក្រោយ​ចប់​រដូវ​កាល​នេះ។

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Robert Lewandowski ​បាន​និយាយ​​ថា៖ “យើង​ចង់​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​ទាំង​អស់​គ្នា ​និង​ចង់​អបអរ​លើក​ពាន​ទាំង​អស់​គ្នា។ ៨​ពិន្ទុ​មិន​ច្រើន​ទេ ​ព្រោះ​បើ​យើង​ចាញ់​ប្រកួត​នេះ នោះ​នឹង​មាន​គម្លាត​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​ពី Borussia Dortmund ហើយ​យើង​អាច​នឹង​ភ្លាត់​នៅ​ប្រកួត​ខ្លះៗ​ទៀត។ ដូច្នេះ​យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត ចាប់​ពី​ប្រកួត​នេះ​ទៅ រហូត​ដល់​ចប់​រដូវ​កាល”។

ពាក់​កណ្ដាល​រដូវ​កាល​កន្លង​មក Bayern ធ្វើ​បាន​យ៉ាង​ល្អ ដោយ​​១៧​ប្រកួត ឈ្នះ​១៥ និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ៕

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

Bayern ស្វែង​​​រក​ជ័យ​ជម្នះ​លើក​ដំបូង​នៅ​​ឆ្នាំ​ថ្មី ​ពេល​ប៉ះ​ Hamburg​ យប់​នេះ

-ចុចអាន៖ Modric បកស្រាយ​ពី​ព័ត៌មាន​ផ្ទេរ​ទៅ​កាន់ Bayern Munich

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ indiatimes