ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ


ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

ក្នុង​សន្និសីទកាសែត​មុន​នេះ​បន្តិច អ្នក​តំណាំង​ក្រុម Buriram United ​បាន​និយាយ​ថា ​ពួកគេ​មិន​ព្រម​លក់​ឈ្មោះ​នៅ​ទឹក​ដី​កម្ពុជា​នោះ​ទេ ពោល​គឺ​នឹង​ប្រឹង​លេង​ឱ្យ​អស់​ពី​សមត្ថភាព ដោយ​ដាក់​ឈុត​ធំ​ចូល​លេង​តែ​ម្ដង។ ចំណែក​ឯ​ខាង​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម Cambodia All Stars ​ក៏​បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា Buriram ​ខ្លាំង​មែន ប៉ុន្តែ​លោក​នៅ​តែ​មាន​សង្ឃឹម។

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

អ្នក​តំណាង​ក្រុម Buriram United ​បាន​និយាយ​ថា​៖ “Buriram ​មក​ប្រកួត​នៅ​កម្ពុជា​លើក​ទី​មួយ ហើយ​ម្ដង​នេះ​គឺ​លើស​ពី​ប្រកួត​បាល់ទាត់​ទៅ​ទៀត ព្រោះ​យើង​ធ្វើ​ឡើង​ដើម្បី​សប្បុរសធម៌ ធ្វើ​បុណ្យ​កុសល​រួម​គ្នា​ទាំង​ក្រុម​កម្ពុជា​និង​ថៃ។ តែ​ទោះ​ប្រកួត​មិត្តភាព​សប្បុរសធម៌​ក្ដី Buriram ​មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ។ ក្រុម​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាំ​ជ័យជម្នះ​ទៅ​ស្រុក​វិញ”។

 

ងាក​មក​ខាង​លោក ប្រាក់ សុវណ្ណារ៉ា វិញ​បាន​និយាយ​ដែរ​ថា​លោក​ចង់​ឱ្យ​អ្នក​គាំទ្រ​ទៅ​ចូល​មើល​ការ​ប្រកួត​ឱ្យ​បាន​ច្រើន ដើម្បី​ជា​ការ​គាំទ្រ​វិស័យ​បាល់ទាត់ ក៏​ដូចជា​ចូល​រួម​សប្បុរសធម៌​ជួយ​ក្មេង​ៗ​ផង​ដែរ។ ប្រកួត​ជាមួយ Buriram United ​អាច​ថា​ជា​ប្រកួត​តឹងតែង ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​លើ​ក្រុម Cambodia All Stars ​នៅ​ថ្ងៃ​ស្អែក​នេះ។

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ Cambodia All Stars ​ពាក់​អាវ​ពណ៌​ស​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ជាង​គេ​នៅ​ថៃ Buriram United ​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី នា​ពហុ​កីឡដ្ឋាន​ជាតិ៕

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

ក្រុម Buriram មិន​យក​ឈ្មោះ​ប្រទេស​ខ្លួន​ឯង មក​ចោល​នៅ​ស្រុក​ខ្មែរ​នោះ​ទេ

 

អត្ថបទ៖ មុន្នី រម្យ